ព័ត៌មានជាតិ

អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋមួយខ្នងនៅស្រុកឱរ៉ាល់សរុបអស់រាប់ពាន់ដុល្លារ

កំពង់ស្ពឺ: យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ ប្រហែលវេលាម៉ោង១និង២៦នាទី នៅចំណុចភូមិតាំងរបង ឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ មានករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ១ខ្នង។

ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះជ័យ សាវ៉ាង ភេទប្រុស អាយុ៦៦ឆ្នាំ និងប្រពន្ធឈ្មោះ សំ រឹម អាយុ៦២ឆ្នាំ ផ្ទះសាងសង់អំពីឈើប្រក់ក្បឿងជញ្ជាំងក្តារ។

ហេតុការណ៍នេះបណ្តាលឲ្យផ្ទះ០១ខ្នងទំហំ៦គុណម៉ែត្រឆេះបំផ្លាញទាំងស្រុង,លុយដុល្លារចំនួន១០០០ដុល្លារ,ប្រាក់រៀល១.០០០.០០០រៀល,កំព្យូរទ័រ០១គ្រឿង,អត្តសញ្ញាប័ណ្ណ០៤សន្លឹក,សំបុត្រកំណើត០៦,សៀវភៅស្នាក់នៅ០២,កាតចាក់វ៉ាក់សាំង០១,ប័ណ្ណគណបក្ស០១,ប្លង់ដីចំនួន០៤សន្លឹក,និងសម្ភារ:ប្រើប្រាស់ផ្សេងៗមួយចំនួនទៀត។

មូលហេតុនៃគ្រោះអគ្គិភ័យនេះបណ្តាលមកពីឆ្លងចរន្តអគ្គិសនីក្នុងផ្ទះរបស់ខ្លួនខណ:ម្ចាស់ផ្ទះមិននៅផ្ទះ។

ប្រតិបត្តិការសង្គ្រោះកម្លាំងសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់របស់អធិការដ្ឋាននគរបាលស្រុកឱរ៉ាល់០១គ្រឿងប្រើប្រាស់ទឹក០២រថយន្តកម្លាំងនគរបាល០៦នាក់។ក្នុងហេតុការណ៍នេះមិនបង្កឲ្យមានគ្រោះថ្នាក់មនុស្សទេ៕

 

មតិយោបល់