ព័ត៌មានជាតិ

ម៉ូតូបើកបុកកង់ក្មេងជិះឆ្លងផ្លូវ បណ្ដាលឲ្យរងរបួសទាំងសងខាង

កណ្ដាល: នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ១២និង៤៥នាទីថ្ងៃត្រង់ ស្ថិតលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ៥១-៥២ភ្នំពេញ អ្នកលឿង ចំណុចភូមិរាំងដេក២ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងកង់។

ដំណើររឿង៖ មុនពេលកើតហេតុមានម៉ូតូ មួយគ្រឿងម៉ាក RC EDITION ពណ៌ខ្មៅលាយស ពាក់ស្លាកលេខ ភ្នំពេញ 1AI-7121 បើកបរដោយឈ្មោះ ឈាង មេសា ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិក្បាលជ្រោយ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល បើកបរមានទិសដៅពី ភ្នំពេញទៅ អ្នកលឿង ពេលបើកមកដល់ចំណុចកើតហេតុខាងលើនេះ ក៏មានក្មេងម្នាក់ភេទប្រុស អាយុ ១០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិរាំងដេក ឃុំ គគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល បានជិះកង់ពណ៌ក្រហម ឆ្លងផ្លូវ(បញ្ឆិតពីលិចទៅកើត) ក្នុងទិសដៅ ភ្នំពេញ អ្នកលឿង ស្របពេលនោះ ម៉ូតូដែលបើកបរដោយឈ្មោះ ឈាង មេសា ក៏បានបុកនឹងកង់ បណ្តាលឲ្យរងរបួស ទាំងសងខាង។

ក្រោយពីកើតហេតុសមត្ថកិច្ចចុះដល់ទីតាំង ត្រួតពិនិត្យវាស់វែងយកវត្ថុតាងទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី ចំពោះជនរងគ្រោះទាំងពីរនាក់ ត្រូវបានក្រុមគ្រួសារ បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ភ្នំពេញ៕

មតិយោបល់