ភ្នំពេញៈ នៅវេលាម៉ោង ១២និង៤០នាទីយប់ ថ្ងៃសៅរ៏ ១៣កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ មានករណីអគ្គិភ័យ មួយកន្លែងបានកើតឡើង នៅចំណុចផ្ទះលេខ ៣៣G ផ្លូវលេខ ១១១ ភូមិ២ សង្កាត់បឹងប្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ម្ចាស់ទីតាំងឈ្មោះ យ៉ាន់ វោដាន់ ភេទប្រុស អាយុ ៤៥ឆ្នាំ មុខរបរ លក់កង់អាគុយ ។
មូលហេតុ៖ បណ្តាលមកពីឆ្លងចរន្តអគ្គិសនីពីកង់អាគុយ ។
– ប្រភេទសំណង់ ថ្មបេតុងទំហំ ០៤ម៉ែត្រx១៦ម៉ែត្រ ជាន់ទី១ ។
– ខូចខាតសម្ភារៈ ឆេះម៉ូតូប្រើអាគុយចំនួន ០៣គ្រឿង កង់អាគុយចំនួន០១ អាគុយចំនួន០២ គ្រឿងបន្លាស់មួយចំនួននឹងពុំបណ្ដាលអោយឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ ។
- ស្លាប់មនុស្ស គ្មាន ។
- របួសមនុស្ស គ្មាន ។
ប្រើប្រាស់រថយន្តរបស់ការិយាល័យអគ្គិភ័យចំនួន ៥គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៣រថយន្ត ស្មើរនឹង ១២ ម៉ែត្រគូប ។
- រថយន្តក្រសួងមហាផ្ទៃចំនួន ០២ គ្រឿង ពុំបានប្រើប្រាស់ទឹក ។
- ពន្លត់ចប់ នៅវេលាម៉ោង ១និង០០នាទី នាយប់ថ្ងៃខែឆ្នាំដដែល ៕
មតិយោបល់