ព័ត៌មានជាតិ

នគរបាលបង្រ្កាបល្បែង ស៊ីសង មួយករណីឃាត់ខ្លួនអ្នកប្រព្រឹត្តចំនួន ៤នាក់អប់រំណែនាំ

បាត់ដំបង: កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ ម៉ោង ៥និង៣០នាទីល្ងាច ស្ថិតនៅចំណុចក្រុមទី៩ ភូមិកន្សៃបន្ទាយ ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង អនុវត្តតាមយោបល់ដឹកនាំរបស់លោក សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោ បល់លោក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោក ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សី បានដឹកនាំកម្លាំងផ្នែកនគរបាលយុត្តិធម៌ រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមោង ចុះបង្រ្គាបល្បែងស៊ីសង (ខ្លាឃ្លោកនិងបៀរ) ចំនួន ០១ កន្លែង ឃាត់ខ្លួនមនុស្ស ៤នាក់និងដកហូតបានវត្ថុតាងមាន៖
-កម្រាលកន្សែងពោះគោពណ៌ ក្រ ហមចំនួន ០១ នឹង បៀចំនួនមួយហ៊ូ ។
-ប៉ាយខ្លាឃ្លោកចំនួន០១ កញ្រ្ចែងចំនួន០២ ក៉ាតូជ័រក្រឡុកខ្លាឃ្លោកចំនួន ០១ ។

ករណីនេះ សមត្ថកិច្ចបានធ្វើការអប់ណែនាំ និងកិច្ចសន្យាបញ្ឈប់សកម្ម ភាពហើយឲ្យក្រុមគ្រួសារមកធានា យកទៅត្រឡប់ទៅផ្ទះវិញ ៕

មតិយោបល់