បាត់ដំបងៈ កាលពីថ្ងៃអង្គារ ១៥រោច ខែបុស្ស ឆ្នាំឆ្លូវត្រីស័កព.ស.២៥៦៥ត្រូវនឹងថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង ២០និង៥០នាទី នៅចំណុចក្រុមទី ១២ ភូមិកៀនកែស១ ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង មានករណីហិង្សាក្នុងគ្រួសារ (បទហិង្សាដោយចេតនាមានអាវុធ) បង្កឡើងដោយឈ្មោះ ហ៊ុន ត្រឹម ភេទប្រុស អាយុ ៥៧ឆ្នាំ រស់នៅភូមិកៀនកែស១ ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង បានផឹកស្រាស្រវឹងហើយយក ពូថៅវាយនិងច្រានទៅលើប្រពន្ធរបស់គាត់ឈ្មោះ ប៉ាក យ៉ែន អាយុ ៥៣ឆ្នាំ បណ្តាលឲ្យរងរបួសពកក្បាលផ្នែកខាងក្រោយ ដួលសន្លប់នៅ ហ្នឹងកន្លែងហើយត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកថ្មគោល។
អនុវត្តតាមយោបល់ដឹកនាំរបស់លោក សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ទោ សេង លុច អធិការនគរ បាលស្រុកថ្មគោល បានដឹកនាំកម្លាំងផ្នែកជំនាញរួមនឹងមន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបា លឃាត់ខ្លួនជនសង័្សយមកកាន់អធិការដ្ឋាននគរបាលស្រុក។
វត្ថុតាងមានពូថៅធំចំនួន០១ដែលពេលនេះសមត្ថកិច្ចកំពុងចាត់ការតាមផ្លូវច្បាប់ហើយ៕
មតិយោបល់