ព័ត៌មានជាតិ

ករណីផ្ទុះសេខ្សែភ្លើង បង្កជាអគ្គិភ័យឆេះផ្ទះ ២ល្វែង នៅក្នុងបុរីពិភពថ្មីកួរស្រូវ៣

ភ្នំពេញ: នៅថ្ងៃទី៣ ខែកុម្ភ: ឆ្នាំ២០២១ វេលាម៉ោង ១និង៣០នាទីយប់ មានករណីអគ្គិភ័យ (ឆេះផ្ទះ០២ល្វែង) នៅចំណុចក្នុងបុរីពិភពថ្មីកួរស្រូវ៣ ផ្ទះលេខ២១៧+២១៩ ផ្លូវលេខKs០១ ភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

-ម្ចាស់ផ្ទះទី១ ឈ្មោះ ប៊ន លីហៀង ភេទស្រី អាយុ ៣៥ឆ្នាំ មុខរបរ លក់ដូរ រស់នៅផ្ទះលេខ២១៧ ទីតាំងកើតហេតុខាងលើ ។
-ម្ចាស់ផ្ទះទី២ ឈ្នោះ រី វីឡុង ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរ លក់ដូរ រស់នៅផ្ទះលេខ២១៩ ទីតាំងកើតហេតុខាងលើ ។

ដំណើររឿង៖ មុនពេលកើតហេតុប្រជាពលរដ្ឋបានឃើញអណ្តាតភ្លើងឆេះចេញ។
មូលហេតុ៖ (ផ្ទុះសេខ្សែភ្លើង) ។
-ប្រភេទសំណង់ : វីឡាកូនកាត់ ទំហំ(៤,២ម៉ែត្រ X១២ម៉ែត្រ ) ឆេះផ្នែកយ៉ាបខាងមុខ និង ឆេះរោលជញ្ជាំងពិដានក្នុងផ្ទះ ។

ខូចខាតសម្ភារ:សរុប៖ រថយន្តចំនួន០១គ្រឿង ម៉ាកTOYOTA Revo ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BN-0902 និងសម្ភារ:ឥវ៉ាន់ចាប់ហួយមួយចំនួន ។
-ស្លាប់ មនុស្ស : គ្មាន ។
-របួស មនុស្ស : គ្មាន ។

រថយន្តពន្លត់អគ្គិភ័យប្រើប្រាស់ឡានទឹករបស់បុរីពិភពថ្មីបាញ់ពន្លត់អស់ចំនួន០១គ្រឿង ពន្លត់ចប់នៅម៉ោង ២និង១០នាទីថ្ងៃខែឆ្នាំដដែល ៕

មតិយោបល់