ព័ត៌មានជាតិ

Ducati 1199 Superleggera តម្លៃ​ជិត $៩​ម៉ឺន​ដុល្លារ​

​ក្រុមហ៊ុន​ផលិត​ម៉ូតូ​របស់​អ៊ីតាលី Ducati Motor Holding បានបង្ហាញ​គំរូ​ប​ម៉ូតូ​ថ្មី​ម៉ូ​ដែល Ducati 1199 Superleggera ដែល​ភ្ជាប់​មក​ជាមួយនឹង​កម្លាំង​ម៉ា​ស៊ី 200hp Superquadro និង​ទម្ងន់ ១៥៥​គីឡូក្រាម​។​

​ក្រុមហ៊ុន Ducati បានបញ្ជាក់​ថា ម៉ូតូ​នេះ​នឹង​ត្រូវ​ផលិត​ឡើង​ត្រឹមតែ ៥០០​គ្រឿង​ប៉ុណ្ណោះ ហើយ​នឹង​លក់​ក្នុងតម្លៃ ៦៥.០០០​អឺរ៉ូ ប្រហែល​នឹង ៨៩.៦០២​ដុល្លារ​អាមេរិក​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រុមហ៊ុន នឹង​ធ្វើ​ការបង្ហាញ​ម៉ូតូ​ថ្មី​នេះ នៅក្នុង​ព្រឹត្តិការណ៍​តាំងពិព័រណ៍​ម៉ូតូ​អន្តរជាតិ EICMA 2013 ​នាថ្ងៃ​ទី០៧​ដល់​១០​ខែវិច្ឆិកា​ឆ្នាំ ២០១៣​៕

Ducati-1199_Superleggera

ប្រភព៖ EICMA

មតិយោបល់