ព័ត៌មានជាតិ

វេជ្ជបណ្ឌិតមួយរូបសង្ស័យខូចចិត្តជំងឺប្រចាំកាយជិះកង់មកលោតទឹកសម្លាប់ខ្លួននៅស្ពានកាលពីពីរថ្ងៃមុនត្រូវបានគេប្រទះឃើញហើយ

ភ្នំពេញ: វេជ្ជបណ្ឌិតមួយរូបសង្ស័យទូចចិត្តជំងឺរ៉ាំរ៉ៃប្រចាំកាយជិះកង់មកលោតទឹកសម្លាប់ខ្លួននៅស្ពានកាលពីពីរថ្ងៃមុនត្រូវបានគេប្រទះឃើញហើយនៅថ្ងៃនេះ។

ហេតុការណ៍ប្រទះឃើញសាកសពខាងលើនេះបានកើតឡើងកាលពីវេលាម៉ោងជាង៤និង០០នាទីរសៀលថ្ងៃទី១៧ខែកុម្ភ:ឆ្នាំ២០២២ ចំណុចក្នុងទឹកទន្លេសាប សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

សពបុរសខាងលើឈ្មោះ ថុង បូរ៉ា អាយុ៤៤ឆ្នាំ មុខរបរជាវេជ្ជបណ្ឌិតផ្នែកផ្តល់ឈាមនៃមន្ទីពេទ្យមួយមានកូន៣នាក់ក្នុងបន្ទុកនិងមានទីលំនៅម្តុំក្បែរវត្តនាគវ័ន្តក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថាបុរសខាងលើមានជំងឺរ៉ាំរ៉ៃប្រចាំកាយនឹងបានជិះកង់ចេញក្រៅផ្ទះដើម្បីហាត់ប្រាណកាលពីព្រលឹមថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០២២ហើយបាត់មិនឃើញត្រឡប់ចូលផ្ទះវិញទើបក្រុមគ្រួសារភ័យស្លន់ស្លោចេញដើររកក្រោយមកក៏បានមកសួរសមត្ថកិច្ចប៉ុស្តិ៍ចង្វារក៏បានប្រទះឃើញកង់១នឹងស្បែកជើង១គូរបស់ជនរងគ្រោះដែលសមត្ថកិច្ចបានឃើញនៅលើស្ពានជ្រោយចង្វារនៅព្រឹកនោះដែរហើយក៏ប្រមូលយកទៅរក្សាទុកនៅប៉ុស្តិ៍រងចាំសាច់ញាត់មកយកត្រឡប់ទៅវិញ។

ប្រភពបន្តថាលុះសាច់ញាតិបានស្គាល់កង់នឹងស្បែកជើងរបស់ជនរងគ្រោះពិតប្រាកដហើយក៏ជួលអ្នកជ្រមុជទឹកជនជាតិខ្មែរចាមឲ្យជួយមុជរាវរកដែរតែមិនឃើញរហូតដល់ម៉ោងប្រមានជា៤រសៀលថ្ងៃទី១៧ខែឆ្នាំដដែលទើបគេប្រទះឃើញសាកសពអណ្តែតក្នុងទឹកទន្លេសាបក្នុងសង្កាត់ជ្រោយចង្វារ ក៏ជួលទូកឲ្យទាញសាកសពមកខាងដើម្បីងាយស្រួលសមត្ថកិច្ចជំនាញធ្វើការពិនិត្យ។

បន្ទាប់ពីសមត្ថកិច្ចពីនិត្យរួចរាលហើយក៏ប្រគល់សពឲ្យក្រុមគ្រួសារដឹកទៅធ្វើបុណតាមប្រពៃណី៕

 

មតិយោបល់