ព័ត៌មានជាតិ

ខណៈនេះអគ្គិភ័យកំពុងឆាបឆេះផ្ទះមួយកន្លែង បណ្ដាលឲ្យមានស្ត្រី ២នាក់ រងរបួស បញ្ជូនទៅកាន់មន្ទីរពេទ្យ

ភ្នំពេញ: (ព័ត៌មានបឋម) នាវេលាម៉ោង ៩និង៥០នាទីព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២ មានករណីអគ្គិភ័យឆាបឆេះផ្ទះមួយកន្លែង បណ្ដាលឲ្យមានស្ត្រី ២នាក់ រងរបួស បញ្ជូនទៅកាន់មន្ទីរពេទ្យ ស្ថិតតាមបណ្ដោយផ្លូវ១២២ ម្ដុំខាងលិចផ្សារសាមគ្គី សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ខណ:នេះ សមត្ថកិច្ចកំពុងអន្តរាគមន៍បាញ់ទឹកពន្លត់នៅទីតាំងកើតហេតុខាងលើ។

មូលហេតុ៖ មិនទាន់ដឹង។

សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយជូនបន្ត៕

មតិយោបល់