ព័ត៌មានជាតិ

អគ្គិភ័យលេបត្របាក់ផ្ទះពលរដ្ឋមួយខ្នងឆេះហ្មត់នៅសល់តែជើងសសរ

កណ្តាលៈ ផ្ទះមួយខ្នង ត្រូវបានអគ្គិភ័យលេបត្របាក់ទាំងកណ្តាលអធ្រាត្រកាលពីវេលាម៉ោង១១និង៣០នាទី យប់ថ្ងៃទី៦ មិថុនាឆ្នាំ ២០១៦ នៅចំណុចភូមិឈើទាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ដោយសារតែឆ្លងចរន្តអគ្គិសនី។

ម្ចាស់ផ្ទះឈ្មោះ សារ៉ាយ ផល អាយុ៥៧ឆ្នាំ និងប្រពន្ធ ឈ្មោះ យ៉ាន់ រ៉ុម អាយុ៥៩ឆ្នាំ មុខរបរជាកសិករស្នាក់នៅភូមិកើតហេតុខាងលើ។

បុរសម្ចាស់ផ្ទះនិយាយថា នៅយប់កើតហេតុរូបគាត់បានដេកនៅក្រោមផ្ទះ ជាមួយចៅម្នាក់ ចំណែកប្រពន្ធគាត់បានទៅកំដរកូនឆ្លងទន្លេនៅឯមន្ទីរពេទ្យបង្អែកស្រុកមុខកំពូល ស្រាប់តែនៅវេលាកើតហេតុអគ្គីភ័យបានឆាបឆេះយ៉ាងសន្ធោសន្ធៅ តែសំណាងល្អមិនឆាបឆេះដល់ផ្ទះអ្នកដ៏ទៃ បន្ទាប់ពីអគ្គីភ័យរលត់ដោយឆេះអស់អំណាច ម្ចាស់ក៏យកទុយោបាញ់ពន្លត់តែគួឲ្យស្តាយ ម្ចាស់មិនបានយកអ្វីទាន់នោះទេ។

នៅក្នុងឧបទ្ទវហេតុខាងលើនេះម្ចាស់ផ្ទះបានប្រាប់អ្នកយកព័ត៌មានថា រូគាត់បាត់បង់រួមមានខ្សែកមាសចំនួន៣ជី ប្រាក់១១លានរៀល សម្ភារៈរួមមានម៉ាស៊ីនដេ១គ្រឿង ទូរទស្សន៍១គ្រឿង និងទូខោអាវ និងខោអាវថ្មីចាស់ទាំងអស់ក្រៅពីនោះនៅមានឯកសារ និងអត្តសញ្ញាណប័ណ្ណមួយចំនួន។

គួរបញ្ជាក់ផងដែរថា នៅក្នុងហេតុការណ៍នេះដោយមើលឃើញការលំបាក ព្រះចៅអធិការវត្តឧត្តម្តសាមគី្គ (ហៅវត្តឈើទាល) បានយកបច្ច័យរួមទាំងសម្ភារៈ មួយចំនួន ដើម្បីជួយដល់គ្រួសារងគ្រោះមាន កន្ទេល ម៉ុង ភួយ ចាន ឆ្នាំង មីទឹកត្រី ទឹកស៊ីអ៊ីវ។ តែនៅពេនេះគេពុំទាន់ឃើញអាជ្ញាធរបានចុះជួយជនរងគ្រោះនៅឡើយទេ៕

photo_2016-06-07_14-19-50photo_2016-06-07_14-19-52photo_2016-06-07_14-19-54

មតិយោបល់