ភ្នំពេញៈ (ព័ត៌មានបឋម) នាវេលាម៉ោង ៣រសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ១ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកខ្សាច់ប៉ះគ្នាជាមួយម៉ូតូរ៉ឺម៉ក បណ្ដាលឲ្យក្រឡាប់ផ្ងារជើង និងជ្រុលទៅប៉ះរថយន្តម៉ាក LAND CRUISER មួយគ្រឿងទៀត បណ្តាលឲ្យរងការខូចខាត។
ករណីនេះ មិនមានមនុស្សរងរបួសទេ ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងវាស់វែង យកវត្ថុតាងទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយគ្នាតាមនីតិវិធីបន្ត៕
មតិយោបល់