កណ្តាលៈ ករណីហិង្សាមួយដែលកើតហេតុកាលពីថ្ងៃទី១០ មីនា ឆ្នាំ២០២២ វេលាម៉ោង១២និង០៥នាទីយប់
នៅចំណុចមុខផ្ទះជនសង្ស័យ ភូមិ ដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល។
ជនរងគ្រោះ១នាក់ឈ្មោះ ឡូវ ប៊ុនហៃ ហៅពៅ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ ភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ÷ ដឹកឥវ៉ាន់(រយះថ្ពាល់ខាងឆ្វេង)។
ចំណែកជនសង្ស័យ១នាក់
ឈ្មោះ សុខ វឿន ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ
ទីលំនៅភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ : កម្មករសំណង់ (ឃាត់ ខ្លួន ) ។
វត្ថុតាងចាប់យក
១-កាំបិតបុ័ងតោដងឈើប្រវែង៣៦cmចំនួន១
(របស់ជនសង្ស័យ)។
២-កាំបិតចុងស្រួចដងឈើចំនួន២
(របស់ជនសង្ស័យ)។
៣-ជំពាមកៅស៊ូចំនួន០១ (របស់ជនសង្ស័យ)។
៤-ដុំថ្មចំនួន០១ដុំ (របស់ជនសង្ស័យ)។
តាមដំណើររឿង
កាលពីពេលវេលាកើតហេតុខាងលើ ពេលដែលជនរងគ្រោះកំពុងដើរយកបាយអោយបងបង្កើត ផ្ទះជាប់គ្នា ជាមួយផ្ទះជនសង្ស័យ ភ្លាមនោះមិនដឹងជាមានមូលហេតុអ្វីស្រាប់តែជនសង្ស័យបានដកកាំបិតបុ័ងតោពីចង្កេះមកកាប់ទៅលើជនរងគ្រោះត្រូវចំថ្ពាល់ខាងឆ្វេងបណ្តាលអោយរយះហូរឈាមតែម្តង ក្រោយមកជនរងគ្រោះបានមកប្តឹងសមត្ថកិច្ចប៉ុស្តិ៍ដើមមៀនអោយចុះជួយអន្តរាគម៏ ពេលសមត្ថកិច្ចទៅដល់ជនសង្ស័យបានយកថ្ម និងជំពាមកៅស៊ូ គុប ព្រមទាំងបាញ់ទៅលើសមត្ថកិច្ច ធ្វើអោយសមត្ថកិច្ចពិបាកធ្វើការចាប់ឃាត់ខ្លួន។រហូតដល់ម៉ោង០៩និង៣០នាទីកំលាំងសមត្ថកិច្ចប៉ុស្តិ៍សហការណ៍ ជាមួយកំលាំងផ្នែកព្រហ្មទណ្ឌក្រុងតាខ្មៅ ចុះទៅឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាងយកមកសួរនាំនៅប៉ុស្តិ៍។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាខ្លួនពិតជាបានយកកាំបិតកាប់ទៅលើជនរងគ្រោះត្រូវចំថ្ពាល់ខាងឆ្វេងប្រាកដមែនក្រោយពេលសាកសួររួចប៉ុស្តិ៍នគរបាលរដ្ឋបាល បានបញ្ជូនជនសង្ស័យរួមទាំងវត្ថុតាងមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីចាត់ការតាមនិតិវិធីច្បាប់៕
មតិយោបល់