ព័ត៌មានជាតិ

អគ្គិភ័យឆេះផ្ទះពលរដ្ឋចំនួន៣ខ្នង បណ្តាលឲ្យរងការខូចខាត ទ្រព្យសម្បត្តិអស់រាប់ពាន់ដុល្លារ

កំពង់ធំ: នៅថ្ងៃសុក្រ ៨រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១៤ និង ៣០ នាទី មានករណីអគ្គិភ័យបានកើតឡើង បណ្ដាលឲ្យឆេះផ្ទះបងប្អូនប្រជាពលរដ្ឋចំនួន០៣ខ្នង ដែលសិ្ថតនៅភូមិ កំពង់វាំង ឃុំ ប្រឡាយ ស្រុក ស្ទោង ខេត្តកំពង់ធំ ។

១.ម្ចាស់ផ្ទះឈ្មោះ ឆយ សំ ភេទប្រុស អាយុ ៤៩ ឆ្នាំ ឆេះផ្ទះ០១ខ្នង ទំហំ ៦x១៥ ម៉ែត្រ ធ្វើអំពីថ្មក្រោមឈើលើ ដំបូលប្រក់ក្បឿងជញ្ជាំងក្តារ (ឆេះអស់ទាំងស្រុង) ។

ខូចខាតសម្ភារ:រួមមាន៖
– លុយ ២០០០ ដុល្លារ
– លុយខ្មែរ ១.០០០.០០០ រៀល
– មាស ៤ជី
– ស្រូវ ០៤តោន និងសម្ភារ:មួយចំនួនទៀត ។

២. ម្ចាស់ផ្ទះឈ្មោះ ឡាត ឈឿម ភេទ ស្រី អាយុ ៤២ ឆ្នាំ (មេម៉ាយ) ទំហំ ៧x១២ ម៉ែត្រ ធ្វើអំពីឈើប្រក់ក្បឿងជញ្ជាំងក្តារ (ឆេះអស់ទាំងស្រុង) ។

សម្ភារ:ខូចខាតរួមមាន៖
– លុយ ១.០០០.០០០ រៀល
– មាស ០៥ ហ៊ុន
– ខ្សែកផ្លាកទីន ២.៥ ជី
– ម៉ូតូ ០២ គ្រឿង ម៉ាកវីវ៉ា ០១ គ្រឿង និងម៉ាកធូដេ ០១ គ្រឿង សម្ភារ:មួយចំនួនទៀត ។

៣. ម្ចាស់ផ្ទះឈ្មោះ ម៉ែត មត់ ភេទប្រុស ៤៩ ឆ្នាំ ផ្ទះទំហំ ៦.៥x១២ ម៉ែត្រ ធ្វើអំពីថ្មក្រោមឈើលើ ដំបូលប្រក់ក្បឿងជញ្ជាំងក្តារ (ឆេះអស់ទាំងស្រុង) ។

សម្ភារ:ខូចខាតរួមមាន៖
– លុយ ៥០០.០០០ រៀល
– មាស ០៥ ជី
– កង់ ០១គ្រឿង និងសម្ភារ:មួយចំនួនទៀត ។

មូលហេតុ៖ បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ។

កងកម្លាំងអន្តរាគមន៍ បង្ការ ពន្លត់ អគ្គិភ័យ បានប្រើប្រាស់ រថយន្តពន្លត់អគ្គិភ័យចេញអន្តរាគមន៍ចំនួន០៦គ្រឿងរួមមាន៖
– រថយន្តអគ្គិភ័យស្រុកស្ទោងចំនួន០១ គ្រឿង
– រថយន្តអគ្គិភ័យស្នងការដ្ឋានចំនួន០ ៣ គ្រឿង
– រថយន្តអគ្គិភ័យស្រុកកំពង់ស្វាយ ០១ គ្រឿង
– រថយន្តអគ្គិភ័យស្រុកជីក្រែងខេត្តសៀមរាបចំនួន ០១ គ្រឿង និងបានប្រើប្រាស់ទឹកអស់ចំនួន ០៩ រថយន្ត ៕

មតិយោបល់