ព័ត៌មានជាតិ

បោះកន្ទុយបារីមិនប្រយ័ត្ន បង្កជាអគ្គិភ័យឆេះដេរប៉ូលក់តុទូឈើមួយកន្លែង បណ្តាលឲ្យរងការខូចខាត

ភ្នំពេញៈ នៅវេលាម៉ោង ០៣និង០០ នាទីទៀបភ្លឺ ថ្ងៃសៅរ៍ ៩រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ មានករណីអគ្គិភ័យ មួយកន្លែងបានកើតឡើង ស្ថិតនៅផ្ទះលេខ៧៤ ផ្លូវបេ៥៩៨ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ម្ចាស់ទីតាំងឈ្មោះ ហួង ហេងឡុង ភេទប្រុស អាយុ ៦៦ ឆ្នាំ មុខរបរម្ចាស់ដេរប៉ូលក់តុទូឈើ ។

  • ប្រភេទសំណង់: ឈើ (ទំហំ ២០ម៉ែត្រ x ៣០ម៉ែត្រ ) ។
  • ខូចខាតសម្ភារៈ ឆេះខូចខាតទូឈើ០១ ក្បាលគ្រែ០១ និងពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកនៅក្បែរខាងឡើយ ។
    ករណីនេះ មិនបណ្តាលឲ្យមនុស្សរងគ្រោះថ្នាក់អ្វីនោះទេ ។

មូលហេតុ៖ បណ្តាលមកពីបោះកន្ទុយបារីមិនប្រយ័ត្ន បង្កជាអគ្គិភ័យតែម្តង ។

កងកម្លាំងអន្តរាគមន៍ បង្ការ ពន្លត់ អគ្គិភ័យ បានប្រើប្រាស់ រថយន្តការិយាល័យអគ្គិភ័យ: ចំនួន០៣គ្រឿង ប្រើប្រាស់ទឹកអស់០១ រថយន្តស្មើនឹង០៦ម៉ែត្រគូប ។

ពន្លត់ចប់: នៅវេលាម៉ោង០៣និង៣០នាទីទៀបភ្លឺ ថ្ងៃខែឆ្នាំដដែល ៕

មតិយោបល់