ព័ត៌មានជាតិ

ករណីចរាចណ៍បណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗ

ភ្នំពេញ: តាមសេចក្តីរាយការណ៍ព័ត៌មានបឋមបានឲ្យដឹងថា មានករណីបុរសម្នាក់ជិះម៉ូតូម៉ាកPCXសង្ស័យ រថយន្តគៀ ឬដួលខ្លួនឯង ទើបបណ្តាលឲ្យរងរបួសដល់ស្លាប់ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង៣០នាទីយប់ រំលងអាធ្រាតឈានចូលថ្ងៃ១៩ ខែមេសា ឆ្នាំ២០២២ ទីតាំងនៅតាមបណ្តាយផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះដល់ទីតាំងកន្លែងកើតហេតុធ្វើការវាស់វែងទាក់ទងទៅសាច់ញាតិ ជនរងគ្រោះ និងធ្វើការស្រាវជ្រាវរកមូលហេតុបន្ត៕

 

មតិយោបល់