ព័ត៌មានជាតិ

ទៅឆ្លុះត្រីបាត់មួយយប់​ស្រាប់តែភ្លឺឡើង ចង.ក សម្លាប់នៅខ្លួននៅដើមព្រីង ស្លាប់បាត់

កោះកុងៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ថ្ងៃចន្ទ ២រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៥ ត្រូវនិងថ្ងៃទី១៨ ខែមេសា ឆ្នាំ ២០២២ វេលាម៉ោង១០និង២០នាទីព្រឹក លោក ហ៊ុន សូត្រ ភេទប្រុស អាយុ៥៣ឆ្នាំ (ត្រូវជាឪពុកសព)បានរាយការណ៍មកកម្លាំងប៉ុស្ដិ៍រដ្ឋបាលស្រែអំបិល ថាមានករណីចង.ក(ធ្វើអត្តឃាតដោយខ្លួនឯង) យកខ្សែចងរបងចំនួន៤សសៃពណ៌ខ្មៅទំហំ៥លី ប្រវែង១ម៉ែត្រកន្លះចងជាមួយមែកឈើដើមព្រីង នៅចំណុចវាលស្រែ ស្ថិតក្នុងភូមិខ្លុង ឃុំស្រែអំបិល កម្លាំងប៉ុស្ដិ៍ និងផ្នែកជំនាញ ក៏បានចុះទៅដល់កន្លែងកើតហេតុ។

សពឈ្មោះ សូត្រ ឃីម ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ រស់នៅភូមិខ្លុង ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង។

តាមការបំភ្លឺរបស់លោក ហ៊ុន សូត្រ ត្រូវជាឪពុកប្រាប់ថា កូនរបស់គាត់បានផឹកស្រាមួយយប់ដល់ភ្លឺ រហូតថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង១៧និង០០នាទី កូនគាត់ក៏បានយកស្នា នឹងពិលទៅឆ្លុះត្រីនៅខាងកើតផ្ទះគាត់ក៏បានឃាត់កុំឲទៅឆ្លុះអី ប៉ុន្តែកូនគាត់មិនស្ដាប់ក៏ទៅឆ្លុះត្រីបាត់ទៅរហូត ដល់ភ្លឺមិនឃើញត្រឡប់មកផ្ទះវិញ គាត់បានដើររករហូតដល់ម៉ោង១០និង២០នាទី ព្រឹកថ្ងៃទី១៨ ខែមេសានេះ ទើបគាត់បានឃើញកូនគាត់ចង.កស្លាប់ ជាមួយដើមព្រីងចំងាយពីផ្ទះប្រហែល៦០០ម៉ែត្រ។

ក្រោយពីលោកគ្រូពេទ្យ ផ្នែកជំនាញវិភាគពិនិត្យសាកសពរួចហើយ សពពិតជាធ្វើអត្តឃាតចង(ក)ស្លាប់ដោយខ្លួនឯងមែន។ បច្ចុប្បន្នកម្លាំងជំនាញ និងក្រុមប្រឹក្សាឃុំ គ្រូពេទ្យបង្អែកស្រុកស្រែអំបិល បានធ្វើលិខិតប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីខ្មែរ ៕

 

មតិយោបល់