ភ្នំពេញៈ កាលពីថ្ងៃទី២៧-២៨ និង២៩ ខែមេសា ឆ្នាំ២០២២ លោកឡុង ធូ អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ និងលោកសាយ សំអាត នាយការិយាល័យនីតិវិធី នៃនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានអញ្ជើញមកបង្រៀនច្បាប់ចរាចរណ៍ ដល់បុគ្គលិកដឹកជញ្ជូននៃក្រុមហ៊ុន អ៊ី-ហ្គេត ។
វគ្គបណ្ដុះបណ្ដាលស្ដីពីច្បាប់ចរាចរណ៍ផ្លូវគោកលើកទី១ នៃក្រុមហ៊ុន អ៊ី-ហ្គេត ដើម្បីផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក ។ មានបុគ្គលិកចូលរួមចំនួន៥០០នាក់ និងអ្នកដឹកនាំគ្រប់កម្រិតបានយកចិត្តទុកដាក់ ក្នុងនោះមានកញ្ញា Emi ជំនួយការអគ្គនាយកក្រុមហ៊ុន អ៊ី-ហ្គេត និងលោក យ៉ាង សឹជីន អនុប្រធានផ្នែកដឹកជញ្ជូនជាតំណាង ។
បន្ទាប់ពីការអភិវឌ្ឍន៍អស់រយៈពេល៤ឆ្នាំ ក្រុមអ្នកដឹកជញ្ជូនរបស់ក្រុមហ៊ុន អ៊ី-ហ្គេត កើនឡើងជាច្រើនពាន់នាក់ មានសេវាកម្មដឹកជញ្ជូនក្នុងប្រទេសកម្ពុជា ក្នុងពេលជាមួយគ្នានេះ “ការធានាទាន់ពេលវេលា” ។ ការធ្វើវគ្គបណ្តុះបណ្តាលដល់អ្នកដឹកជញ្ជូនលើកនេះ ដើម្បីបង្កើនចំណេះដឹងរបស់បុគ្គលិកដឹកជញ្ជូនអំពីច្បាប់ចរាចរណ៍ផ្លូវគោក និងបង្កើនក្រមសីលធម៌ផ្ទាល់ខ្លួនផងដែរ ។ ដោយផ្អែកលើវិស័យដឹកជញ្ជូន របស់អ្នកដឹកជញ្ជូនក្រុមហ៊ុន បានបង្កើតវគ្គបណ្ដុះបណ្ដាលស្ដីពីច្បាប់ចរាចរណ៍ផ្លូវគោក នៅកម្ពុជាទៅដល់បុគ្គលិកដឹកជញ្ជូន ត្រូវតែគោរពច្បាប់ចរាចរណ៍ពេលដឹកជញ្ជូនទទួលខុសត្រូវ ចំពោះសុវត្ថិភាពផ្ទាល់និងសុវត្ថិភាពអ្នកដទៃទៀតផង ។
បុគ្គលិកចូលរួមវគ្គបណ្ដុះបណ្ដាលនៃក្រុមហ៊ុន អ៊ី-ហ្គេត បាននិយាយថា ក្នុងពេលធ្វើដំណើរដឹកជញ្ជូនតាមផ្លូវគោកនាពេលខាងមុខនេះ ពួកគាត់នឹងត្រួតពិនិត្យអ្នកដឹកជញ្ជូនឱ្យគោរពច្បាប់ចរាចរណ៍យ៉ាងម៉ឺងម៉ាត់ គិតគូរដល់តុល្យភាពរវាងការដឹកជញ្ជូនចំណីអាហារ និងសុវត្ថិភាព ដើម្បីជៀសវាងកើតមានគ្រោះថ្នាក់ ដឹកជញ្ជូនអាហារប្រកបដោយសុវត្ថិភាព ។ បុគ្គលិកដឹកជញ្ជូនទាំងអស់នៃក្រុមហ៊ុន អ៊ី-ហ្គេត ទទួលបានចំណេះដឹងច្បាប់ចរាចរណ៍ផ្លូវគោក ដែលពួកគាត់បានរៀនក្នុងការងារ ដឹកជញ្ជូនប្រចាំថ្ងៃ និងរឹតបន្តឹងសុវត្ថិភាពរបស់ខ្លួន ។ សេវាកម្មកាន់តែងាយស្រួលដល់អតិថិជន និងបង្កើនកម្រិតសេវាកម្មដឹកជញ្ជូនដល់ផ្ទះអតិថិជនបានស្រួលនិងសុវត្ថិភាព ៕
មតិយោបល់