ព័ត៌មានជាតិ

ករណីម៉ូតូពីរគ្រឿងបុកគ្នាពេញទំហឹង បណ្ដាលឲ្យស្លាប់ម្នាក់និងរងរបួស២នាក់

មណ្ឌលគិរី: យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា នៅវេលាម៉ោង១៩និង៣០នាទី ថ្ងៃសុក្រ ១៣រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹង ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ នៅផ្លូវក្រុង 3Mk36 ស្ថិតភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រវាងម៉ូតូនិងម៉ូតូទិសដៅបញ្ច្រាសទិសគ្នា ។

មូលហេតុស្រវឹងស្រា ហើយមេឃងងឹតល្បឿនលឿន ផ្លូវកោងចុះចំណោត ទៅបុកម៉ូតូមួយទៀត នៅខាងឆ្វេងដៃអ្នកបើកម៉ូតូឈ្មោះ ឡុង ស្រីលាភ ភេទស្រី អាយុ១៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិមេមុតផ្សារ ឃុំមេមុត ស្រុកមេមុត ខេត្តត្បូងឃ្មុំ បច្ចុប្បន្នរស់នៅភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ជិះម៉ូតូម៉ាកវីវ៉ា ពណ៌ខ្មៅ ស្លាកលេខគ្មាន កញ្ចក់មានមួកគ្មាន រងរបួសស្រាល ។

អ្នករួមដំណើរឈ្មោះ ឡុង ស្រីមួយ ភេទស្រី អាយុ១២ ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅជាមួយគ្នាខាងលើ រងបួសស្រាល ។

ជនរងគ្រោះមានឈ្មោះ ងៀង យាំងយូ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិវៀតណាម សញ្ជាតិវៀតណាម មុខរបរជាង រស់នៅភូមិជ្រោយថ្មក្រោម ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ ស្នាក់នៅបណ្តោះអាសន្ន ភូមិជ្រៃសែន សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ជិះម៉ូតូម៉ាកសេរ៉ូស ពណ៌ក្រហម មួកគ្មាន កញ្ចក់មាន ស្លាកលេខគ្មាន បើកបរក្នុងស្ថានភាពស្រវឹងស្រា ជនរងគ្រោះជាជនបង្ក (បានស្លាប់) ភ្លាមៗនៅកន្លែងកើតហេតុ ។

បច្ចុប្បន្នសពជនរងគ្រោះ ត្រូវកម្លាំងធ្វើការត្រួតពិនិត្យ ប្រគល់ឲ្យទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាង ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលក្រុងសែនមនោរម្យ យកមករក្សាទុក រង់ចាំការដោះស្រាយនៅពេលក្រោយ ៕

មតិយោបល់