ព័ត៌មានជាតិ

រថយន្តដឹកទំនិញសង្ស័យគេចម៉ូតូ បណ្ដាលឲ្យក្រឡាប់ផ្ងារជើងម្ខាង សង្កត់លើម៉ូតូ ៤ទៅ៥គ្រឿង រងការខូចខាត

ភ្នំពេញ: (ព័ត៌មានបឋម) នាវេលាម៉ោង ១០និង៤០នាទីព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តដឹកទំនិញសង្ស័យគេចម៉ូតូមួយគ្រឿង បណ្ដាលឲ្យក្រឡាប់ផ្ងារជើងម្ខាង សង្កត់លើម៉ូតូ៤ទៅ៥គ្រឿង រងការខូចខាត ហេតុការណ៍នេះ ស្ថិតតាមបណ្ដោយផ្លូវ២១៧ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ករណីនេះ មិនមានមនុស្សរងរបួសទេ គ្រាន់តែរងការខូចរថយន្ត និងម៉ូតូ ។

ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងឲ្យភាគីទាំងសងខាង ធ្វើការសម្របសម្រួលគ្នា៕

មតិយោបល់