ព័ត៌មានជាតិ

សុំចូលស្ដីដណ្ដឹងចំនួន ៤ដង ខាងស្រីឆ្លើយថា ចាំធ្វើបុណ្យម្ដាយចប់រួចរាល់សិន លុះព្រឹកឡើងស្រាប់ខាងប្រុសចង.កស្លាប់បាត់

ពោធិ៍សាត់ៈ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ៦និង០០នាទីព្រឹក មានករណី មនុស្សចង.កនិងខ្សែលីឡុង បណ្ដាលអោយស្លាប់ម្នាក់ ស្ថិតលើដើមព្រីងចំណុចកងហេង ក្នុងភូមិកំរ៉ែង ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

ជនរងគ្រោះឈ្មោះ ទន់ សំណាង ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅ ភូមិពែលញែក១ សង្កាតផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។

យោងកំណត់ហេតុបំភ្លឺ របស់ឈ្មោះ ផល លីលី អាយុ ២៤ឆ្នាំ ភេទស្រី ត្រូវជាសង្សារនៃសព បានបំភ្លឺថា ជនរងគ្រោះឈ្មោះ ទន់ សំណាង បានមកជួយធ្វើបុណ្យសពម្ដាយរបស់នាងខ្ញុំតាំងពីថ្ងៃទី១៥ .០៥ .២០២២ មកម្ល៉េះរហូតដល់ថ្ងៃទី១៨ .០៥ .២០២២ ឈ្មោះ ទន់ សំណាង បានសុំចូលស្ដីដណ្ដឹងចំនួន ៤ដង តែខ្ញុំបានឆ្លើយប្រាប់គាត់ថា ចាំធ្វើបុណ្យម្ដាយចប់រួចរាល់សិន ។ លុះដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ៥ និង៤០នាទី ពេលនាងខ្ញុំចុះពីលើផ្ទះមិនឃើញគាត់ដេកអង្រឹងក្រោមផ្ទះទេហើយខ្ញុំក៏ប្រើឲ្យបងថ្លៃឈ្មោះ លន់ លឹម ដើររកក៏ឃើញសពចង.កនៅដើមព្រីងខាងក្រោយផ្ទះចម្ងាយប្រហែល ២០០ម៉ែត្រ ។

ក្រោយពីសមត្ថកិច្ចជំនាញខេត្ត និងស្រុកពិនិត្យកន្លែងកើតហេតុ និងសាកសពអាចសណ្ឋានបានថា ពុំពាក់ព័ន្ធករណីឃាតកម្មទេ ហើយធ្វើកំណត់ហេតុនិងរៀបចំនីតិវិធី ប្រគល់សពជូនគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

យោងតាមបញ្ជារបស់លោក កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ចុះថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ១១និង១១នាទី៕

មតិយោបល់