ភ្នំពេញៈ នាវេលាម៉ោង ១០និង១០នាទីយប់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តធំ បុកចំពាក់កណ្ដាលរថយន្តព្រូស បណ្ដាលឲ្យរងការខូចខាត ស្ថិតតាមបណ្ដោយផ្លូវសម្ដេច ជា ស៊ីម កែងនិងផ្លូវ២០១១ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ដំណើររឿង៖ មុនពេលកើតហេតុគេឃើញបុរសម្នាក់ បើករថយន្តម៉ាក ព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2S-0196 ធ្វើដំណើរតាមបណ្ដោយផ្លូវ២០១១ ពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ក៏បើកឆ្លងផ្លូវសម្ដេច ជា ស៊ីម បានពាក់កណ្ដាលផ្លូវ ស្រាប់តែមានតថយន្តម៉ាក ហ៊ីយ៉ាន់ដាយ មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 3A-3477 បើកបរដោយបុរសម្នាក់ ធ្វើដំណើរពីកើតទៅលិច ជ្រុលបុកចំពាក់កណ្ដាលពេញទំហឹង បណ្ដាលឲ្យរងការខូចខាត។
ក្រោយពេលកើតហេតុភាគីទាំងពីរ ក៏បានធ្វើការចរចាដោះស្រាយគ្នា ដោយមិនចង់មានរឿងរ៉ាវវែងឆ្ងាយភាគី ខាងរថយន្តសណ្តោង ក៏ព្រមយករថយន្ត តូយ៉ូតាព្រូសទៅជួសជុលឲ្យឡើងវិញ ដើម្បីបញ្ចប់រឿងនៅ និងកន្លែងកើតហេតុ៕






មតិយោបល់