កណ្តាលៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃអាទិត្យ១៤រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ដោយម៉ូតូសណ្តោងរ៉ឺម៉ក ក្រឡាប់ដោយខ្លួនឯង បណ្តាលឲ្យរងរបួសធ្ងន់ប្រុស០២នាក់ និងរបួសស្រាល ស្ថិតនៅភូមិព្រែករាំង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។
ជនរងគ្រោះមានគ្នាបីនាក់៖
១.ឈ្មោះ វ៉ា ចាន់បូរី ភេទប្រុស អាយុ១៤ឆ្នាំ មានទីលំនៅភូមិស្រមុក ឃុំពន្លៃ ស្រកមង្គលបុរី ខេត្តតាកែវ (ជាអ្នកបើកម៉ូតូសណ្តោងរ៉ឺម៉ករបួសស្រាល) សំរាកព្យាបាលនៅគ្លីនិចឯកជន ។
២ ឈ្មោះ វីន វិន ភេទប្រុស អាយុ១៩ឆ្នាំ ស្នាក់នៅ ស្រុកស្អាង ខេត្តកណ្តាល អ្នករួមដំណើរ (របួសបែកក្បាលនឹងបាក់ជើងធ្ងន់)
៣ ឈ្មោះ ឈុន ម៉េងហួត ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅស្រុកស្អាង ខេត្តកណ្តាល អ្នករួមដំណើរ (របួសបែកក្បាលនឹងបាក់ដៃ) អ្នកទាំងពីរត្រូវបានរថយន្តសង្រ្គោះម្លិះដង្កោដឹកទៅព្យាបាល ។
មុនពេលកើតហេតុមានម៉ូតូសណ្តោងរ៉ឺម៉កមួយគ្រឿង ប្រភេទដឹកទំនិញ ពណ៌ខៀវ បើកបរក្នុងទិសដៅពីត្បូងទៅជើង មកដល់ចំណុចកើតហេតុ ក៏បានរ៉េចង្កូតទៅខាងស្តាំក៏បានបុកនឹងលូ បណ្តាលឲ្យក្រឡាប់រ៉ឺម៉កតែម្តង ។
បច្ចុប្បន្នមធ្យោបាយដែលពាក់ព័ន្ធ ត្រូវបានយកមករក្សាទុក បណ្តោះអាសន្ននៅអធិកាដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមនីតិវិធីនៃច្បាប់ ៕
មតិយោបល់