ព័ត៌មានជាតិ

ជនសង្ស័យ ៣នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន

កំពត: នៅយប់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងជំនាញខេត្ត សហការជាមួយអធិការក្រុងកំពត បានបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន បានចំនួន០២ករណី ឋិតក្នុងក្រុងកំពត។

-ម៉ោង ១០ និង៣០នាទីយប់ បង្ក្រាបនៅភូមិទ្វីខាងត្បូង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ លី ហឿ ភេទស្រី អាយុ៣៤ឆ្នាំ នៅភូមិអង្កាញ់ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ) និងដកហូតបានថ្នាំញៀនចំនួន០៥កញ្ចប់(ធំ០១កញ្ចប់)។

-ម៉ោង ១១ និង៣០នាទី បង្ក្រាបនៅភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត ឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ (ស្រី០១នាក់) និងដកហូតថ្នាំញៀនចំនួន១១កញ្ចប់ (ធំ០២កញ្ចប់) ព្រមទាំងកញ្ឆាក្រៀមចំនួន០១កញ្ចប់ធំ។

ជនសង្ស័យទី១.ឈ្មោះ ដា សុខា ភេទស្រី អាយុ៤០ឆ្នាំ នៅភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងទី២.ឈ្មោះ THOMASSHAAWNFRANKDONALD ភេទប្រុស អាយុ៦៥ឆ្នាំ ជនជាតិCANADA។

បច្ចុប្បន្នសមត្ថកិច្ច កំពុងកសាងសំណុំរឿង ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

មតិយោបល់