ព័ត៌មានជាតិ

ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងPass App និងម៉ូតូឌ្រីមសង់ បណ្តាលឲ្យមនុស្សម្នាក់រងរបួសធ្ងន់

ភ្នំពេញ: នៅវេលាម៉ោង១០និង២០នាទីយប់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងPass App និងម៉ូតូ ឌ្រីមសង់បុកគ្នាពេញទំហឹង បណ្តាលឲ្យមនុស្សម្នាក់រងរបួសធ្ងន់ ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្ញាមៗ ដើម្បីជួយសង្រ្គោះ ទីតាំងកន្លែងកើតហេតុ ស្ថិតតាមបណ្តោយផ្លូវលេខ៤៣០ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

ដំណើររឿងហេតុ៖ នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់បើកម៉ូតូPass App មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខស្វាយរៀង 1Q-9061 បានធ្វើដំណើរតាមបណ្តោយផ្លូវលេខ៤៣០ ក្នុងទិសដៅពីត្បូងទៅជើង ។ លុះពេលបើកបរមកដល់ត្រង់ចំណុចកើតហេតុ ដែលជាផ្លូវបែកជាបួន ស្របពេលនោះដែរក៏មានម៉ូតូមួយគ្រឿងទៀតម៉ាកឌ្រីងសង់ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល 1AC-6339 បានធ្វើដំណើរទិសដៅពីកើតទៅលិច បើកបរក្នុងល្បឿនយ៉ាងលឿន បានបុកគ្នាយ៉ាងពេញទំហឹង បណ្តាលឲ្យ Pass App ក្រឡាប់ផ្ងារជើងនៅកណ្តាលផ្លូវ ចំណែកឯម៉ូតូឌ្រីមសង់នោះវិញបានខ្ទាត ទៅខាងចិញ្ចើមផ្លូវ រងការខូចខាតទាំងសងខាងយ៉ាងដំណំផងដែរ ។

នៅក្នុងហេតុការណ៍ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ បណ្តាលឲ្យមានមនុស្សម្នាក់រងរបួសជាទម្ងន់ ត្រូវបានគេដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្ញាមៗ ដើម្បីជួយសង្រ្គោះបន្ទាន់ ។ ជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនូវឡើយ ។

បន្ទាប់ពីកើតហេតុ វត្តមានកម្លាំងសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ នៅក្នុងមូលដ្ឋានបានចុះទៅពិនិត្យ និងធ្វើការវាស់វែង យក Pass App និងម៉ូតូទាំងពីរគ្រឿងនេះទៅរក្សាទុកជាបណ្តោះអាសន្ន នៅអធិការរដ្ឋាននគរបាលខណ្ឌបឹកេងកង ដើម្បីរង់ចាំឲ្យភាគីទាំងពីរដោះស្រាយនៅពេលក្រោយទៅតាមនីតិវិធីច្បាប់ ៕

មតិយោបល់