ព័ត៌មានជាតិ

បុរសម្នាក់ស្លាប់ភ្លាមៗនៅនិងកន្លែងបន្ទាប់ពីជិះម៉ូតូបុកជាមួយរថយន្តបែន

កណ្តាល: ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូបណ្ដាលបុរសម្នាក់ស្លាប់នៅនឹងកន្លែងកើតហេតុ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង៤០នាទី ថ្ងៃទី ១១ ខែ កក្កដា ឆ្នាំ២០១៩ នៅលើផ្លូវជាតិ លេខ៥១ ភូមិគីរីថ្មី ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្ដាល ។
តាមប្រភពព័ត៌មាននៅវេលាម៉ោងកើតហេតុខាងលើ មានរថយន្ត ១គ្រឿង ម៉ាកនីសាន់ (ប្រភេទបែន) ពណ៌ទឹកប្រាក់ខៀវ គ្មានស្លាកលេខ អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួនបាត់) ដែលបើកមកពីទិសខាង ត្បូងទៅទិសខាងជើង លុះដល់ចំណុចកើតហេតុខាងលើ បានបត់ឆ្លងផ្លូវមកឆ្វេងទៅទិសខាងទៅលិច ក៏បានបុកម៉ូតូ១គ្រឿងម៉ាកសង់C១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GT- 0013 បើកបរដោយឈ្មោះ ភឿន ផាន់ណា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិបឹង ឃុំត្រាចទង ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ បើកបរមកពីទិសខាងជើងទៅទិសខាងត្បូង បណ្ដាលឲ្យអ្នកបើកម៉ូតូស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង ។
ក្រោយពេលកើតហេតុកម្លាំងជំនាញបានចុះវាស់វែងនិងយកទៅរក្សាទុកនៅអធិការដ្ឋាន នគបាលស្រុក ដើម្បីកសាងសំណុំរឿងតាមនិតិវិធីច្បាប់ ចំណែកសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់