Post News Media ព័ត៌មានជាតិ ស្រវឹងស្រា បើ...

ស្រវឹងស្រា បើករថយន្តចុះត្រាំទឹកដោយសារ ក្តៅស្អុះសំណាងមិនមានអ្នករងរបួស

ភ្នំពេញ: បើកបររថយន្តក្នុងស្ថានភាពស្រវឹង ធ្លាក់ចូលប្រឡាយទឹក ដោយសារអ្នកបើកបរ រវល់តែប្រកែកជជែកគ្នា មិនមើល ទៅខាងមុខ បានរេចង្កូតជ្រុលធ្លាក់ត្រាំទឹកប្រឡាយ សំណាងល្អមិនបង្កឲ្យ អ្នកណារងរបួស ។ ហេតុការណ៍ បានកើតឡើង កាលពីវេលាម៉ោង ១២រំលងអធ្រាត្រ ចូលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅប្រឡាយ តាមផ្លូវបេតុង ភូមិព្រៃដូនអុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។

រថយន្តបង្កខាងលើ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ចំណុះ១,៥តោន ជារថយន្ត ជាងធ្វើស្លាកយ៉ីហោ បើកបរដោយបុរសម្នាក់ រួមជាមួយគ្នីគ្នា២នាក់ សុទ្ធតែស្រវឹងស្រាជោគជាំ ។

ករណីនេះបុរសម្នាក់ ដែលរួមដំណើរបាននិយាយថា រថយន្តខាងលើនេះ មុនកើតហេតុពួកគេ បានបញ្ចប់ម៉ោងការងារ ធ្វើស្លាកយ៉ីហោហើយ នៅស្ថានីយ៍មួយកន្លែង ឋិតក្នុងភូមិវាល សង្កាត់ត្រពាំងក្រសាំង រួចជួបជុំគ្នាផឹកស៊ី រហូតស្រវឹងរៀងខ្លួន ទើបពួកគេទាំង៣នាក់ បើករថយន្តមួយ គ្រឿងខាងលើ កាត់តាមផ្លូវបេតុង បើកបណ្តើរ ជជែកគ្នាបណ្តើរ លុះដល់ចំណុចកើតហេតុ ដោយសារតែនិយាយគ្នាមិនមើលផ្លូវ បានរេចង្កូត ជ្រុលទៅឆ្វេងដៃ ធ្លាក់ចូលទៅក្នុងប្រឡាយទឹក ដោយសុវត្ថិភាព តែមិនបង្កឲ្យអ្នកណារងរបួសឡើយ ។

តាមប្រជាពលរដ្ឋ បានឲ្យដឹងថា មុនកើតហេតុ គេឃើញរថយន្តបង្ក ជិះគ្នា៣នាក់ បើកបរក្នុងល្បឿនលឿនដូចហោះ បោះពួយពីលិចទៅកើត លុះដល់ចំណុចកើតហេតុ រេចង្កូតជ្រុលធ្លាក់ចូលប្រឡាយទឹកតែម្តង ។

ក្រោយកើតហេតុ ម្ចាស់រថយន្តបានដេកយាមរថយន្ត ហើយរករថយន្តស្ទូចដោយខ្លួនឯង ខណ:ដែលមិន បង្កគ្រោះថ្នាក់ដល់អ្នកដទៃ ៕

ស្រវឹងស្រា ppp

Loading...