ផ្ទះ ព័ត៌មានជាតិ មន្រ្តីនគរបាល...

មន្រ្តីនគរបាលប៉ុស្តិ៍ផ្សារកណ្តាលទី២ម្នាក់ ជិះម៉ូតូមកឈប់នៅម៉ាត ស្រាប់តែដួលស្លាប់ភ្លាមៗ

0

ភ្នំពេញ: នៅវេលាម៉ោង ៩និង ៣៥នាទីព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ ស្ថិតក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានករណីបុរសចំណាស់ម្នាក់
ជិះម៉ូតូមកឈប់នៅម៉ាត ស្រាប់តែដួលស្លាប់ភ្លាមៗតែម្ដង។

ជនរងគ្រោះឈ្មោះ ប៊ែន សុខគា ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរមន្រ្តីនគរបាលប៉ុស្តិ៍ផ្សារកណ្តាលទី២។

ដំណើររឿង៖ ដំបូងទ្បើយគេឃើញជនរងគ្រោះ ជិះម៉ូតូម៉ាក PCX ស៊េរីឆ្នាំ២០១៣ ពាក់ផ្លាកលេខ ភ្នំពេញ 1BC-3167 មកឈប់នៅម៉ាត Smile។ បន្ទាប់មកមិនដឹងយ៉ាងម៉េច ស្រាប់តែដួល បង្កការភ្ញាក់ផ្អើល ដល់បងប្អូនប្រជាពលរដ្ឋនាំគ្នាជួយ និងតេហៅរថយន្តសាមុយមកដឹកយកទៅសង្គ្រោះ ប៉ុន្តែជាអកុសលជនរងគ្រោះ បានដាច់ខ្យល់ស្លាប់ទៅហើយ។

ក្រោយកើតហេតុ សាច់ញាតិជនរងគ្រោះ បានទៅដល់ទីតាំងកើតហេតុ ហើយក៏បានដឹកសពជនរងគ្រោះ ទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់