កូរ៉េៈ បើតាមបណ្តាយសង្គមហ្វេសប៊ុករបស់នាងអតីតមេក្រុម Wonder Girls ដែលបានប្រកាសនៅថ្ងៃទី ២៣ ខែមេសានេះ បានឲ្យដឹងថា នាងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអ្នករាល់គ្នាទាំងអស់ ដែលបានព្រួយបារម្មណ៍ និងជួយបន់ស្រន់ ក្នុងអំទ្បុងពេលដែលរូបនាងកំពុងសម្រាលកូនទី២ ជាមួយនឹងឆ្មបក្នុងផ្ទះនៅម៉ោង ៦:៥០នាទីយប់កាលពីថ្ងៃទី២២ ខែមេសា។
ខណៈពេលនេះ រូបនាង និងកូនទីពីរ Ha Jin Elisha Park មិនមានអ្វីត្រូវព្រួយបារម្មណ៍នោះទេ គឺថាទាំងម្ដាយ និងកូនមានសុវត្ថិភាព និងសុខភាពល្អដូចគ្នា៕
មតិយោបល់