ព័ត៌មានជាតិ

រថយន្តស៊េរីទំនើបពីរគ្រឿងបុកគ្នាពេញទំហឹង បណ្តាលឲ្យផ្លាតជ្រុលទៅបុកចូលផ្ទះពលរដ្ឋ បណ្តាលឲ្យរងការខូចខាតធ្ងន់ធ្ងរ

ភ្នំពេញ: នៅវេលាម៉ោង២និង០០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រវាងរថយន្តពីរគ្រឿងបុកគ្នាពេញទំហឹង បណ្តាលឲ្យភាគីម្ខាងទៀតផ្លាតជ្រុលទៅបុកចូលផ្ទះប្រជាពលរដ្ឋ កំពុងតែដេកលង់លក់ស្កប់ស្កល់ បង្កឲ្យមានការភ្ញាក់ផ្អើល ទីតាំងស្ថិតតាមបណ្តោយផ្លូវ២០៥ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

ហេតុការណ៍៖ នៅមុនពេលកើតហេតុគេឃើញរថយន្តទាំងពីរគ្រឿង មួយគ្រឿងម៉ាកសាំយ៉ុង និងមួយគ្រឿងទៀតម៉ាកអាល់ហ្វាត ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២០៥ ។ លុះពេលបើកបរមក ដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែរថយន្តទាំងពីរគ្រឿងខាងលើនោះ បានបុកគ្នាពេញទំហឹង បណ្តាលឲ្យភាគីម្ខាងទៀតផ្លាតជ្រុល ទៅបុកចូលផ្ទះបងប្អូនប្រជាប្រពលរដ្ឋ ខណ:ពួកគាត់កំពុងតែដេក លង់លក់យ៉ាងស្កប់ស្កល់នោះ ករណីនេះបង្កឲ្យមានការរងការ ខូចខាតយ៉ាងដំណំ ។ ក្នុងហេតុការណ៍នេះគ្មានមនុស្សរងរបួសនោះទេ ។

បន្ទាប់ពីកើតហេតុភ្លាមៗ វត្តមានកម្លាំងសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ជើងគោក នៅក្នុងមូលហេតុបានចុះទៅពិនិត្យមើលដល់ទីតាំង កន្លែងកើតហេតុ ។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ មន្រ្តីសមត្ថកិច្ចម្នាក់ បានឲ្យដឹងថា ករណីនេះ បានប្រគល់ឲ្យខាងការិយាល័យ ចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំឲ្យភាគីទាំងពីរចូលខ្លួនធ្វើការដោះស្រាយទៅតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់