ព័ត៌មានជាតិ

ករណីម៉ូតូ ២គ្រឿង បុកគ្នា បណ្ដាលឲ្យស្លាប់ម្នាក់ រងរបួសធ្ងន់ស្រាល ៣នាក់

តាកែវ: នៅថ្ងៃអាទិត្យ ០១រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ៨និង០០នាទីព្រឹក ស្ថិតនៅលើផ្លូវជាតិលេខ២២ ចន្លោះគីឡូម៉ែត្រលេខ០៥-០៦ក្នុងភូមិត្រពាំងព្រីងឃុំលាយបូរស្រុកត្រាំកក់ ខេត្តតាកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងម៉ូតូ និងម៉ូតូ ក្នុងទិសដៅបញ្ច្រាសទិសគ្នា។

-មានម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ តាកែវ1C-0519 បើកបរដោយឈ្មោះ សាន្ត ម៉ៅ ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរកសិករ នៅភូមិត្រពាំងព្រីង ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ (រងរបួសធ្ងន់) មិនពាក់មួកសុវត្ថិភាពដែលបើកបរមកពីទិសខាងកើត លុះបើកបរមកដល់ចំណុចខាងលើ ក៏បានបត់ឆ្វេងឆ្លងផ្លូវទៅទិសខាងត្បូង ពេលកំពុងបត់ក៏មានម៉ូតូមួយគ្រឿងមកបុកតែម្តង ដែលម៉ូតូនោះម៉ាក ហុងដាឌ្រីម C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ តាកែវ 1AA-3095 បើកបរដោយឈ្មោះ នៅ សីហា ភេទប្រុស អាយុ ១៤ឆ្នាំ នៅភូមិបាក់កូដ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ មុខរបរសិស្ស (ស្លាប់នៅកន្លែងកើតហេតុ) មិនពាក់មួកសុវត្ថិភាពមានឌុបមនុស្សពីរនាក់ពីក្រោយ ១/ឈ្មោះ ឈួន សុខលី ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរសិស្ស (រងរបួសស្រាល) មិនពាក់មួកសុវត្ថិភាពនិងទី ២/ឈ្មោះ សេង បូរ៉ា ភេទប្រុស អាយុ ១៣ឆ្នាំ មុខរបរសិស្ស (រងរបួសស្រាល) មិនពាក់មួកសុវត្ថិភាពអ្នករួមដំណើរទាំងពីរនាក់ខាងលើ មានទីលំនៅភូមិអង្គតាសោមឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ដែលបើកបរមកពីទិសខាងលិច។

មូលហេតុ៖ បណ្តាលមកពីម៉ូតូបត់ឆ្វេងខ្វះកាប្រុងប្រយ័ត្ន។

សាកសពបានប្រគល់ជូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី កម្លាំងជំនាញកំពុងកសាងសំណុំរឿងតាមនីតិវិធី រីឯវត្ថុតាងខាងលើត្រូវបានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋាបាលលាយបូរ។ជនរងគ្រោះបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកក្រុងដូនកែវ៕

មតិយោបល់