កោះកុងៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃសៅរ៍ ៥ រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ៦និង៣០នាទី ព្រឹក មានករណីមនុស្សស្លាប់ ០១នាក់ កើតឡើងនៅចំណុច ស្ថិតនៅភូមិ០១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទសាកសពជនរងគ្រោះឈ្មោះ វ៉យ រ៉ាវី ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ (សំណង់) ទីកន្លែងកំណើត នៅភូមិខ្នងជ្រូកខាងលិច ឃុំដូនស ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ទីលំនៅបច្ចុប្បន្នភូមិ០១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។
មូលហេតុ៖ ស្លាប់ដោយសារ ជនរងគ្រោះឆក់ឧបករណ៍ឆក់ត្រី (អាគុយ) ។
ពិនិត្យសាកសព: ក្បាល: មានហូរឈាមចេញពីស្លឹកត្រចៀកខាងស្ដាំ ដងខ្លួន: ពុំមានស្លាកស្នាមទេ ដៃខាងស្ដាំឆក់ខ្លោចដោយឧបករណ៍ ខ្សែភ្លើង សំលៀក បំពាក់: អាវស្បែកពណ៌ខ្មៅ ខោកាប៊យខ្លីពណ៌ដោះគោ លីអូពណ៌ក្រហម ។
បច្ចុប្បន្ន សពជនរងគ្រោះបានប្រគល់អោយទៅឈ្មោះ គង់ សុភាន់ ត្រូវជាប្អូនថ្លៃ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី នៅខេត្តស្វាយរៀង ៕
មតិយោបល់