ព័ត៌មានជាតិ

ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត​និង​ម៉ូតូបុកគ្នា​ បណ្តាលអោយបុរសវ័យចំណាស់ម្នាក់ស្លាប់

​កោះកុង:​ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃពុធ ១ រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២​ នាវេលាម៉ោង​ ១១និង២០​ នាទី​ថ្ងៃ​ត្រង់​ នៅចំណុចផ្លូវប្រសព្វជា៤ ស្ថិតនៅចំណុចភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង​ ក្រុង​ខេមរភូមិន្ទ​ ខេត្តកោះកុង ។

ជនរងគ្រោះមាន​ឈ្មោះ អ៊ឹប តង់ ភេទប្រុស អាយុ៧២ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិ-សង្កាត់​កើត​ហេតុ​ បើកបរម៉ូតូម៉ាកហុងដា ពណ៌ខ្មៅ ពាក់ស្លាកលេខកោះកុង 1C-1962 បើកបរពីលិចទៅកើត ស្លាប់ពេលដែលបញ្ជូនទៅដល់មន្ទីរពេទ្យ​ រីឯ​អ្នក​បើក​បរ​រថយន្ត​មាន​ឈ្មោះ​ ជា ភេទប្រុស អាយុ៣៨ឆ្នាំ បើកបររថយន្តម៉ាក ហ្វត​រ៉េបទ័រ ពណ៌ស ពាក់ស្លាកលេខកម្ពុជា PSMN1232​ រត់គេចខ្លួន​ ។

បច្ចុប្បន្ន​វត្ថុ​តាង​កម្លាំងជំនាញ​ បានធ្វើកំណត់ហេតុដកហូតយកមករក្សាទុក នៅអធិការរដ្ឋាន​ រី​ឯ​សពជនរងគ្រោះ​ ​សមត្ថកិច្ចបានប្រគល់​ជូន​ក្រុម​គ្រួសារ​ រៀបចំ​ធ្វើ​បុណ្យ​តាម​ប្រពៃណី ៕

មតិយោបល់