ព័ត៌មានជាតិ

រថយន្តFordមួយគ្រឿង រេចង្កូតឡើងសួនច្បារពុះចែកទ្រូងផ្លូវបុកបង្គោលភ្លើង បណ្តាលឲ្យបាក់រងការខូចខាត

ភ្នំពេញ: នាវេលាម៉ោង០១និង០០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តម៉ាក Ford មួយគ្រឿង ពាក់ស្លាកលេខ ONG200 2-450 បើកបរជ្រុលទៅបុកបង្គោលភ្លើង បណ្តាលឲ្យបាក់រលំរងការខូចខាត ទីតាំងស្ថិតក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

ហេតុការណ៍៖ នៅមុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាក Ford បើកបរដោយជនមិនស្គាល់អត្តសញ្ញាណម្នាក់ ធ្វើដំណើរ តាមបណ្តោយផ្លូវ១ខ្សែ ។ លុះពេលបើកបរមកដល់ត្រង់ចំណុចកើតហេតុ បានរេចង្កូតជ្រុលឡើងសួចច្បារពុះចែកទ្រូងផ្លូវបុកបង្គោល ភ្លើងបណ្តាលឲ្យបាក់រងការខូចខាត ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ កើតឡើងតាំងពីវេលាម៉ោង០១នាពេលយប់រំលងអធ្រាត្រ ។ លុះពេលព្រឹកឡើង ទើបកម្លាំង សមត្ថកិច្ចជំនាញផ្នែកខាងចរាចរណ៍ជើងគោក នៅក្នុងមូលដ្ឋានបានចុះមក ធ្វើការស្ទូចយករថយន្តបង្កហេតុ ទៅរក្សាទុកជាបណ្តោះអាសន្ន ដើម្បីរង់ចាំឲ្យម្ចាស់រថយន្តចូលខ្លួនដោះស្រាយ ទៅតាមនីតិវិធីផ្លូវច្បាប់ ។

សូមបញ្ជាក់ថា: ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ ពុំមានមនុស្សរងគ្រោះថ្នាក់អ្វីនោះទេ គ្រាន់តែរងការខូចខាតបង្គោលភ្លើង និងរថយន្តបង្កហេតុតែប៉ុណ្ណោះ ៕

មតិយោបល់