ព័ត៌មានជាតិ

រថយន្តស្ទូចរេចង្កូតឡើងសួនពុះចែកទ្រូងផ្លូវ ជាប់ផុងលិចកង់ទៅមុខលែងរួច

ភ្នំពេញ: រថយន្តស្ទូចមួយគ្រឿង បើកជ្រុលរេចង្កូតឡើងសួនទ្រូងផ្លូវ កប់លិចកង់ម្ខាង ទៅមុខលែងរួច ថយក្រោយក៏មិនរួច កាលពីវេលាម៉ោង ១និង៤៥នាទីរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ នៅតាមផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។
តាមប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ រថយន្តស្ទូច ចំណុំ២,៥តោន ពណ៌ស ម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ ក 7161 ភព3 បើកតាមបណ្តោយផ្លូវជាតិលេខ៣ ពីជើងទៅត្បូង ដល់ចំណុចកើតហេតុ បានគេចរថយន្តដែលបើកនៅពីខាងមុខ ស្រាប់តែរេចង្កូតជ្រុលឡើងសួនទ្រូងផ្លូវ កប់លិចកង់ទាំងមុខ ទាំងក្រោយ ជាប់ក្នុងសួន ។

ក្រោយកើតហេតុសមត្ថកិច្ចចុះទៅពិនិត្យ រួចប្រគល់ឲ្យជំនាញ ដើម្បីអូសយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរជើងគោកស្នងការក្រុងភ្នំពេញ រង់ចាំដោះស្រាយផលប៉ះពាល់សួនច្បារពុះចែកទ្រូងផ្លូវ៕

មតិយោបល់