ព័ត៌មានជាតិ

ឃាត់ខ្លួនយុវជន២នាក់ ខណៈឆែករកឃើញដែកកែឆ្នៃ សម្រាប់កាច់សោរករម៉ូតូ

ភ្នំពេញ: សមត្ថកិច្ចឃាត់ខ្លួន យុវជន២នាក់ ខណ:ពេលឆែកឆេរ រកឃើញដែកកែឆ្នៃ សំរាប់ប្រព្រឹត្តបទល្មើស កាច់ករម៉ូតូនៅជាប់ខ្លួន។ កាលពីវេលាម៉ោង ២១និង៣០នាទីយប់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ នៅចំណុចមុខធនាគារ សហពាណិជ្ជ តាមមហាវិថីសហពន្ធរុស្សី ស្ថិតក្នុងក្រុម៦ ភូមិចុងថ្នាល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ជនសង្ស័យទាំង២នាក់ ខាងលើទី១មានឈ្មោះ ប៉ាន់ វណ្ណនី ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរអ្នករត់តុ ស្នាក់នៅផ្ទះជួល សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ និងទី២មានឈ្មោះ ប៊ុន វណ្ណនី ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរជាងតំឡើង អំពូលភ្លើងស្នាក់នៅជាមួយគ្នា។

តាមប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ សមត្ថកិច្ចប៉ុស្ដិ៍ទឹកថ្លា សហការជាមួយ កម្លាំងសមត្ថកិច្ច ចម្រុះក្រុង បានធ្វើការ ល្បាតទប់ស្កាត់បទល្មើស ក្នុងមូលដ្ឋានស្រាប់តែប្រទះឃើញ ជនសង្ស័យទាំង២នាក់ ជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីមC125ពណ៍ខ្មៅ សេរីឆ្នាំ២០១៦ គ្មានស្លាកលេខគួឲ្យសង្ស័យ ក៍ឃាត់សួរនាំនិងឆែកឆេរ បានរកឃើញដែកកែឆ្នៃ សំរាប់កាច់ករម៉ូតូ ចំនួន១ដើម ដែលជាឧបករណ៍ល្មើសនិងច្បាប់ ទើបសមត្ថកិច្ច ធ្វើការឃាត់ខ្លួនតែម្តង។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ រួមនឹងវត្តុតាងកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បចាត់ការបន្តតាមនីតិវិធី៕

photo_2016-08-26_09-48-25 photo_2016-08-26_09-48-34 photo_2016-08-26_09-48-37

មតិយោបល់