ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

អ៊ីតាលីប្រកាសដាក់រដ្ឋក្នុងភាពអាសន្ន ក្រោយទទួលរងការវាយប្រហារដោយគ្រោះរញ្ជួយដីយ៉ាងធ្ងន់ធ្ងរ

អ៊ីតាលីៈ រដ្ឋាភិបាលប្រទេសអ៊ីតាលី បានប្រកាសដាក់រដ្ឋមួយ ក្នុងភាពអាសន្ន បន្ទាប់ពីតំបន់ជាច្រើន ត្រូវបានទទួលរងការវាយប្រហារ ដោយសារគ្រោះរញ្ជួយដីកាលពីថ្ងៃពុធ ដើម្បីជាក្ដីសង្ឃឹម ក្នុងការបន្តស្វែងរកអ្នកនៅរស់រានមានជីវិត។ នេះបើយោងតាមរយៈ សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦។

នាយករដ្ឋមន្ត្រីលោក Matteo Renzi បាននិយាយថា លោកនឹងផ្ដល់ប្រាក់ ៥៤.៤៦ លានដុល្លារអាមរិក ជាមូលនិធិសម្រាប់ការកសាងឡើងវិញផងដែរ។

គួរបញ្ជាក់ដែរថា ហេតុការណ៍នេះ បានបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់ ២៥០ នាក់បានស្លាប់ និង ៣៦៥ នាក់ទៀតរងរបួស។ មកទល់ពេលនេះ ក្រុមជួយសង្គ្រោះនៅតែបន្តស្វែងរក ដើម្បីជួយជនរងគ្រោះ ក្នុងគំនរបាក់បែកនៃអគារផ្តួលរំលំ បន្ទាប់ពីប្រតិបត្តិការអស់រយៈពីរយប់មកហើយ៕

Italy earthquacke

មតិយោបល់