សមត្ថកិច្ចជំនាញឃាត់ខ្លួនជនសង្ស័យ០៥នាក់ក្នុងករណីរក្សាទុកចែកចាយគ្រឿងញៀនខុសច្បាប់
ខេត្តបាត់ដំបង : យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់របស់លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន នៅថ្ងៃព្រហស្បតិ៍ ១១រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០២៣ វេលាម៉ោង១៥នឹង០០នាទី ត្រង់ចំណុចក្រុមទី១០ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោកវរសេនីយ៍ឯក សុខ និមល ជានាយការិយាល័យ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានចុះប្រតិបត្តិការបង្ក្រាបបានករណីរក្សាទុក ចែកចាយ និងជួញដូរដោយខុសច្បាប់នូវសារធាតុគ្រឿងញៀន ០១ករណី ក្នុងបទល្មើសជាក់ស្តែង។
ប្រតិបត្តិការខាងលើនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័បានចំនួន ០៤នាក់
១.ឈ្មោះ គឹម ម៉េងលី ហៅ យ៉ុង ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិចម្ការសំរោង២ សង្កាត់ចម្ការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង
២.ឈ្មោះ សាស់ គីពៅ ភេទស្រី អាយុ១៨ឆ្នាំ មានទីលំនៅភូមិចម្ការសំរោង២ សង្កាត់ចម្ការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង
៣.ឈ្មោះ ម៉ង់ ចាន់ធឿន ហៅ កា ភេទស្រី អាយុ១៨ឆ្នាំ មានទីលំនៅឃុំអូរបីជាន់ ស្រុកអូរជ ខេត្តបន្ទាយមានជ័យ
៤.ឈ្មោះ រស់ កក្កដា ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិស្តៅ ឃុំស្តៅ ស្រុករតន:មណ្ឌល ខេត្តបាត់ដំបង។
វត្ថុតាងចាប់យកបានរួមមាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០៩ថង់ ទម្ងន់ ៨,៤០ក្រាម (ទាំងសំបក)
-ទូរស័ព្ទដៃចំនួន ០១គ្រឿង (ចាស់)
-សម្ភារសម្រាប់រំលែកច្រកថ្នាំញៀនលក់ និងសម្ភារសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន ។
ឆ្លងតាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ គឹម ម៉េងលី ហៅ យ៉ុង និងដោយមានការអនុញ្ញាតពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង កម្លាំងសមត្ថកិច្ចបានបន្តកិច្ចប្រតិបត្តិការ រហូតឈានដល់ចាប់ឃាត់ខ្លួនជនសង្ស័យបានម្នាក់ទៀត នៅថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០២៣ វេលាម៉ោង១៥នឹង៣០នាទី នៅចំណុចភូមិចម្ការសំរោង១ សង្កាត់ចម្ការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជនសង្ស័យឈ្មោះ មិន ណាន់ ហៅ កុយ ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិចម្ការសំរោង២ សង្កាត់ចម្ការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
វត្ថុតាងចាប់យកបានរួមមាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (យ៉ាម៉ា WY) ចំនួន ២៥គ្រាប់ និង ០១ចំហៀង ទម្ងន់ ២,៤៨ក្រាម ។
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (យ៉ាម៉ា WY) ចំនួន ០១ថង់ ទម្ងន់ ៩,០៣ក្រាម (ទាំងសំបក ចូលទឹក) ។
-ដបទឹកដែលបានចាក់ថ្នាំញៀនចូលចំនួន ០១ដប ។
-ទូរស័ព្ទដៃចំនួន ០១គ្រឿង ។
-ជញ្ជីង ០១គ្រឿង ។
-សម្ភារសម្រាប់រំលែកច្រកថ្នាំញៀនលក់ និងសម្ភារសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន ។
បច្ចុប្បន្ន ជនសង័្សយទាំង០៥នាក់រួម និងវត្ថុតាងកម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនកំពុងរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់៕



មតិយោបល់