ព័ត៌មានជាតិ

ចចាម​អារាមថា​ក្រុមហ៊ុន Samsung បង្ហាញ​ព័ត៌មាន​ចេញ Tablet ទំហំ 12.2 អ៊ីង នៅ​ខែ​តុលា​

​ថ្មីៗ​នេះ​ដែរ​លេច​ឭ​ព័ត៌មាន​ថា​ក្រុមហ៊ុន Samsung កំពុង​គ្រោង​នឹង​ចេញផ្សាយ Tablet ទំហំ 12.2 អ៊ីង នឹង ចេញ​នៅ​ខែ តុលា ខាងមុខនេះ​។​
​ខាង Korea Economic Daily ដែល​ជា​ប្រភព​វិស័យ​ឧស្សាហកម្ម បាន​អះអាង​ថា ខាង​ក្រុមហ៊ុន Samsung គ្រោង​នឹង​បង្កើត អេក្រង់​ដ៏​ធំ​ជាមួយនឹង Tablet ដូច​ទៅ​នឹង Google Nexus 10 ។​
tech-samsung-galaxy-note-80-1
​តាម​របាយការណ៍​ព័ត៌មាន​ខាងលើ​ក៏​បាន​អះអាងថា Apple ក៏បាន​សម្រេច​ចិត្ត ធ្វើការ​អភិវឌ្ឍន៍ ជាមួយនឹង​អេក្រង់​ធំ នៃ​ជំ​នួន​ថ្មី iPad ដើម្បី​ប្រកួតប្រជែង ជាមួយនឹង Android ដែល​មាន​វិមាត្រ​ស្រដៀងៗ​គ្នា​។​
​នេះ​មិនមែន​ជា​លើក​ទី ១ នោះទេ​ដែល​ខាង Samsung លេច​ឭ​ពាក្យ​ច​ចាម​អារាម​ទាំងនេះ ជាមួយនឹង Tablet 12.2 អ៊ីង ។ ជាមួយនឹង​របាយការណ៍ ពី​មុន​ពី Evleaks ក៏​ធ្វើ​ការប៉ាន់ស្មាន​ថា ផលិតផល​នេះ​នឹង​ចេញ​ក្រោម​ស្លាក់​យីហោ Galaxy ដែល​មាន​ទំហំ ១០ អ៊ីង​។​
​គាប់​ជួន​ជាមួយនឹង​គ្នា​នេះ​ដែរ​ខាង​ក្រុមហ៊ុន Samsung ក៏​រំពឹងថា នឹង​បង្ហាញ​ផ្នែក​រឹង នៃ Tablet នោះ​គឺ IFA 2013 ដែល​ធ្វើឡើង​នៅ​ទីក្រុង ប៊ែរ​ឡាំង ដោយ​ចាប់ពី​ថ្ងៃ​ទី ៦ ដល់​ថ្ងៃ​ទី ១១ ខែ កញ្ញា​៕
​ទស្សនា​វិដេអូ Samsung Galaxy Note 2 ដូចខាងក្រោម​នេះ​៖​

មតិយោបល់