ព័ត៌មានជាតិ

ក្មេងស្រីម្នាក់អាយុ១៧ឆ្នាំជាសិស្សសាលាសង្ស័យតូចចិត្តលេបថ្នាំសម្លាប់ខ្លួន…

ភ្នំពេញ : ករណីអត្តឃាតសង្ស័យតូចចិត្តលេបថ្នាំសម្លាប់ខ្លួន) នៅវេលាម៉ោង១:៣០នាទី ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៣ ត្រង់ចំណុច ផ្លូវលេខ៣ ក្នុងបុរីពិភពថ្មីគួរស្រូវ២ ស្ថិតក្នុងភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សពមានឈ្មោះ ស្រ៊ុន យ៉ាហ្រេទីន ភេទស្រី អាយុ១៧ឆ្នាំ មុខរបរ សិស្ស ស្នាក់នៅទីតាំងកើតហេតុខាងលើ ។
ដំណើររឿងៈ មានការអោយដឹងពី ឈ្មោះ ប៉ុល ពិលី ភេទស្រី អាយុ៦៦ឆ្នាំ ស្នាក់នៅទីតាំងកើតហេតុខាងលើ ត្រូវជាយាយរបស់សពរងគ្រោះ អោយដឹងថាចៅរបស់គាត់ចូលចិត្តដើរលេងជាមួយមិត្តភក្តិហើយរូបខ្ញុំតែងតែធ្វើការអប់រំឃាត់មិនអោយដើរលេងច្រើនតែគាត់មិនដែលស្តាប់រូបខ្ញុំឡើយ រហូតនៅវេលាម៉ោង៧:២០នាទី ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ ចៅស្រីរបស់ខ្ញុំបានរៀបចំខ្លួនចេញទៅដើរលេងខាងក្រៅជាមួយមិត្តភក្តិទៀតតែរូបខ្ញុំឃាត់មិនអោយចេញក៏ទាស់សម្តីគា្នមួយប្រាវ រួចចៅរបស់ខ្ញុំក៏ឡើងគេងក្នុងបន្ទប់បាត់ទៅ ។ លុះដល់ម៉ោងកើតហេតុខាងលើរូបខ្ញុំក៏ហៅចៅស្រីតែមិនឆ្លើយតបក៏ឡើងទៅមើលក្នុងបន្ទប់ឃើញចៅស្រីគាត់ដេកស្លាប់ក្នុងបន្ទប់បាត់ទៅហើយដោយឃើញសំបកថ្នាំងងុយដេកជាច្រើនគ្រាប់នៅក្បែចៅ រួចក៏រាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានតែម្តង ។ធ្វើបុណ្យតាមប្រពៃណីនៅវត្តព្រែកថ្លឹង សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ ។

 

មតិយោបល់