ភ្នំពេញៈ បុរសវ័យ៣៥ឆ្នាំម្នាក់ ដោយសារតែអារម្មណ៍ពុះកញ្ជ្រោល ស្រេកឃ្លាននិង តណ្ហា បណ្តាលឲ្យខ្លួនក្លាយជាបិសាចតណ្ហា លបចាប់រំលោភប្រពន្ធអ្នកជួលបន្ទប់ក្បែរគ្នា បានសម្រេច ហើយរត់គេចខ្លួនទៅស្រុកកំណើត អស់រយៈពេល១១ថ្ងៃ ទើបត្រឡប់មកវិញ ជនរងគ្រោះប្រាប់រឿងរ៉ាវទៅប្តី និងប្តឹងនគរបាលឲ្យឃាត់ខ្លួនយកទៅសួរនាំ។
ហេតុការណ៍ចាប់រំលោភនេះ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ ម៉ោងប្រហែល២០និង៣០នាទី ចំណុចបន្ទប់ទឹករួមគ្នា បន្ទប់ជួល ភូមិត្រពាំងអណ្តូង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ហើយឃាត់ខ្លួនបាន នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ នេះ។
ជនសង្ស័យខាងលើមានឈ្មោះ យាត រ៉ែម ហៅជេម ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកម្មកររោងចក្រមានទីលំនៅ បន្ទប់ជួលភូមិ ត្រពាំងអណ្តូង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។ (ឃាត់ខ្លួនថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ )
ចំណែកជនរងគ្រោះមាន ឈ្មោះ ហ.ស.ធ ភេទស្រីអាយុ ២៣ឆ្នាំ មុខរបរកម្មការនីរោងចក្រ មានទីលំនៅបន្ទប់ជួលភូមិត្រពាំងអណ្តូង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។
យោងតាមសម្តីរបស់នារីរងគ្រោះ បានឲដឹងថា មុនពេលកើតហេតុ នៅវេលាម៉ោង៨យប់ថ្ងៃទី១៤ ខែកញ្ញា រូបខ្លួនបានចេញពីធ្វើការមកដល់បន្ទប់ បានដាំបាយលាងចានឆ្នាំ រួចក៏ផ្លាស់សម្លៀកបំពាក់ចងពុង ដើរទៅបន្ទប់ទឹកដែលជាបន្ទប់ទឹកប្រើរួមគ្នា ស្រាប់តែជួបនិងជនសង្ស័យ នៅក្នុងបន្ទប់ទឹកស្ទុះមកដាល់នាងមួយដៃចំក្បាលពោះ រួចជនសង្ស័យបានយកដៃខ្ទប់មាត់ខ្លួនកុំឲ្យស្រែក ទើបធ្វើសកម្មភាពចាប់រំលោភ រហូតបានសម្រេច ហើយជនសង្ស័យបានគំរាមថា «បើនិយាយប្រាប់គេនិងតាមសម្លាប់ចោល» ។ នាងបានបន្តថា ក្រោយមកជនសង្ស័យបានគេចខ្លួនទៅបន្ទប់ទៅ លុះព្រឹកឡើងថ្ងៃទី១៥ ជនសង្ស័យបានគេខ្លួនទៅស្រុកបាត់ រហូតដល់ថ្ងៃទី ២៥ កញ្ញា នេះ ទើបជនសង្ស័យមកវិញ ទើបប្តឹងនគរបាលប៉ុស្តិ៍ត្រពាំងក្រសាំងឲ្យឃាត់ខ្លួនតែម្តង ។
ជនសង្ស័យត្រូវបាននគរបាលប៉ុស្តិ៍ត្រពាំងក្រសាំង នាំខ្លួនមកសួរនាំ និងកសាងសុំណុំរឿងបញ្ជូនទៅឲ្យផ្នែកជំនាញ ចាត់ការបន្តតាមនិតិវិធីច្បាប់៕
មតិយោបល់