ព័ត៌មានជាតិ

បុរសវ័យ៧២ឆ្នាំម្នាក់ ធ្វើអត្តឃាតចងករសំលាប់ខ្លួ

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ៧៖១០នាទី ឈ្មោះ ជាម សារ៉េត ភេទ ប្រុសអាយុ ៧២ឆ្នាំ ភូមិ តាំងក្រសាំង ឃុំ តាំងក្រសាំង ស្រុក ទឹកផុស ខេត្តកំពង់ឆ្នាំង ជា សមាជិកក្រុមប្រឹក្សាឃុំតាំងក្រសាំង បានធ្វើអត្តឃាតចងករសំលាប់ខ្លួនឯងនឹងខ្សែរលីឡុងព៍ណសរអុចក្រហមចងជាប់ ផ្ទោងដែកសំយាបមុខផ្ទះ ។មូលហេតុ មានវិបត្តផ្លូវចិត្ត ។ បន្ទប់ពិនិត្យសាកសពរួចកម្លាំងជំនាញនគរបាលខេត្តនិង កម្លាំងនគរបាលស្រុក បានប្រគល់សាកសពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់