ព័ត៌មានជាតិ

ករណីបុរសម្នាក់មានតួនាទីជាអធិការរងទទួលបន្ទុកគ្រឿងញៀនបានបាញ់សម្លាប់ខ្លួនឯងបណ្តាលអោយស្លាប់…

ថ្ងៃទី ១០ ខែ មីនា ឆ្នាំ ២០២៣ វេលាម៉ោង ៩:៥០ នាទី
ករណី ធ្វើអត្តឃាតបាញ់សម្លាប់ខ្លួនឯង ( ដោយប្រើប្រាស់អាវុធអាការ៤៧ ) នៅចំណុចក្នុងបន្ទប់ទឹកផ្ទះរបស់ជនរងគ្រោះ ក្នុងភូមិគោកបេង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ ។ជនរងគ្រោះឈ្មោះ ក្រូច ប៊ុនតូ ភេទប្រុស អាយុ ៣៩ ឆ្នាំ មុខរបរ នគរបាល ឋាន: អធិការរងទទួលបន្ទុកការងារប្រឆាំងគ្រឿងញៀន រស់នៅភូមិ សង្កាត់កើតហេតុ ។ មូលហេតុ : សង្ស័យមានវិបត្តិសេដ្ឋកិច្ចគ្រួសារ ។
ក្រោយទទួលព័ត៌មានកម្លាំងជំនាញស្នងការដ្ឋាន បានដឹកនាំកម្លាំងជំនាញអធិការដ្ឋាន កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលកំពង់ប្រណាក សហការជាមួយអាជ្ញាធរភូមិ សង្កាត់ គ្រូពេទ្យ និង សាច់ញាតិជនរងគ្រោះ ចុះទៅដល់កន្លែងកើតហេតុ ធ្វើការពិនិត្យកន្លែងកើតហេតុ ពិនិត្យសព និង ប្រមូលព័ត៌មានជុំវិញកន្លែងកើតហេតុ ។
កន្លែងកើតហេតុ ឃើញមានអាវុធអាការ៤៧ ចំនួន ០១ ដើម ភ្ជាប់ជាមួយគ្រាប់ ចំនួន ២០ គ្រាប់ , សំបកគ្រាប់អាការ៤៧ ចំនួន ១០ សំបក , បែកឡាបូលាងដៃ , ធ្លុះជញ្ជាំងបន្ទប់ទឹក ។
ការពិនិត្យសព សពដេកស្លាប់ក្នុងបន្ទប់ទឹក ( ដេកផ្អៀងមកខាងស្ដាំ ) នៅទ្រូងខាងឆ្វេងរបស់សពមានស្នាមធ្លុះចូល ធ្លាយចេញ ដោយសារគ្រាប់អាវុធអាការ៤៧ , មាត់សពមានស្នាមធ្លុះដោយសារគ្រាប់អាវុធអាការ៤៧ ធ្លាយទៅសៀតផ្កាឆ្វេង ស្ដាំ , ដើមដៃខាងឆ្វេងមានស្នាមធ្លុះដោយសារគ្រាប់អាវុធអាការ៤៧ , ថ្ងាសសពទ្រុដចូលក្នុង និង ពុំឃើញមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ ។
ក្រោយពីធ្វើការពិនិត្យកន្លែងកើតហេតុ ពិនិត្យសព ប្រមូលព័ត៌មានជុំវិញកន្លែងកើតហេតុ និង ក្រុមគ្រួសារសព យើងសន្និដ្ឋានបានថា ជនរងគ្រោះស្លាប់ដោយសារធ្វើអត្តឃាតបាញ់សម្លាប់ខ្លួនឯង ពិតប្រាកដមែន
នាយការិយាល័យនគរបាលបច្ចេកទេស និង វិទ្យាសាស្រ្ត ឲ្យកម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុងព្រះវិហារ ប្រគល់សពជនរងគ្រោះ ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។

មតិយោបល់