ព័ត៌មានជាតិ

បញ្ជូនក្រុមចែកចាយគ្រឿងញៀន៩នាក់ទៅតុលាការ

សៀមរាប: ជនសង្ស័យជាមុខសញ្ញាចែកចាយគ្រឿងញៀន៩នាក់ ត្រូវបានកម្លាំងនគរបាលប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់ សាលាកម្រើក ចុះបង្ក្រាប និងឃាត់ខ្លួនបាន កាលពីវេលាម៉ោង១២ និង៣០នាទីរសៀលថ្ងៃទី២៥ សីហា ២០១៦ នៅចំណុច មួយកន្លែង ក្នុងភូមិវត្តបូព៌ សង្កាត់សាលាកម្រើកក្រុង ខេត្តសៀមរាប។

បើតាមសមត្ថកិច្ចការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការនគរបាលខេត្ត ដែលបានចុះប្រតិបត្តិការនេះ បានឲ្យដឹងថា ជនសង្ស័យទាំង៩នាក់នេះ ជាមុខសញ្ញាជួញដូរ និងចែលចាយនូវសារធាតុញៀន សមត្ថកិច្ចយើងធ្វើការស្រាវជ្រាវ និងតាមដានយ៉ាងម៉ត់ចត់ រហូតទើបឈានដល់ធ្វើការចាប់ខ្លួនបានជាបន្តបន្ទាប់។

សមត្ថកិច្ចជំនាញ បានបន្ដទៀតថា ឃាត់ខ្លួនជនសង្ស័យចំនួន៩នាក់នេះ សមត្ថកិច្ចយើងដក ហូតបានវត្ថុ តាងម្សៅមេតំហ្វេតាមីន ហៅម៉ាទឹកកកចំនួន១៦កញ្ចប់ តូចស្មើ និងទំងន់៣.៧ក្រាមទូរស័ព្ទដៃ ចំនួន៧គ្រឿង និងសម្ភារ: វេចខ្ចប់ថ្នាំញៀនមួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យទាំង៩នាក់រួមនឹងគ្រឿងញៀនត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់សាលាដំបូងខេត្តសៀមរាប នៅរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ ដើម្បីចាត់ការបន្ត៕

ក្រុមជួញដូរគ្រឿងញៀន (2)

ក្រុមជួញដូរគ្រឿងញៀន (1)

មតិយោបល់