ព័ត៌មានជាតិ

Update៖ មេកន្ទុយលេខត្រូវបានឃុំខ្លួន និងអ្នកចាក់កន្ទុយលេខធ្វើការ អប់រំឲ្យត្រឡប់ទៅផ្ទះវិញ

កណ្តាល: កាលពីព្រឹកថ្ងៃទី៤ ខែកុម្ភ: ឆ្នាំ២០១៧ តំណាងអយ្យាការ លោក សំម ឬទ្ធីវាសនា ព្រះរាជអាជ្ញាររងអមសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីការឃុំខ្លួនបណ្តោះអាសន្ន មេកន្ទុយលេខម្នាក់ និងអ្នកចាក់កន្ទុយធ្វើការអប់រំឲ្យត្រឡប់ទៅផ្ទះវិញ។

លោកសំម ឬទ្ធីវាសនា ព្រះរាជអាជ្ញាររងអមសាលាដំបូងខេត្តកណ្តាល បានប្រាប់ភ្នាក់ងារPost News ថា មេកន្ទុយលេខឈ្មោះហ៊ី ប៊ុនហួរ ភេទប្រុស អាយុ ៥៧ឆ្នាំ មុខរបរ កត់កន្ទុយលេខ មានទីលំនៅ ភូមិថ្មី សង្កាត់ តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល លោកសម្រេចចេញដីការឃុំខ្លួនបណ្តុះអាសន្នក្រោមបទចោទប្រកាន់ពីបទ «បើកល្បែងស៊ីសងខុសច្បាប់ » តាមទោសបញ្ញាត្តិ មាត្រា៥ ច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសង និងត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី ប្រាំលានរៀល ដល់ម្ភៃលានរៀល និងដាក់គុកពី១ឆ្នាំដល់៥ឆ្នាំ ។ រីឯអ្នកចាក់កន្ទុយលេខត្រូវបញ្ជូនទៅឲ្យចៅក្រមស៊ើបសួរលោក ផូង វណ្ណ ដាក់កាតព្វកិច្ចមួយចំនួន និងអប់រំតាមលក្ខណ:ច្បាប់។

សូមរំឭកផងថា នៅវេលាម៉ោង៣រសៀលថ្ងៃទី២ កុម្ភ: ២០១៧ នៅចំណុចភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល កម្លាំងអាវុធហត្ថ ក្រុងតាខ្មៅ ចុះបង្ក្រាបទីតាំងកត់កន្ទុយលេខមួយកន្លែង នៅចំណុចខាងលើ ។បានធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន ពីរនាក់ អ្នកទាំងពី ទី០១. ឈ្មោះ ហ៊ី ប៊ុនហួរ ភេទប្រុស អាយុ ៥៧ឆ្នាំ មុខរបរ កត់កន្ទុយលេខ មានទីលំនៅ ភូមិថ្មី សង្កាត់ តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល និងទី០២. ឈ្មោះ ចាន់ វិបុល ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរត់ម៉ូតូឌុប មានទីលំនៅភូមិថ្មី១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល (អ្នកចាក់កន្ទុយលេខ)

វត្ថុតាងដកហូត សម្ភារ:សម្រាប់កត់កន្ទុយលេខមួយចំនួនធំ, ម៉ាស៊ីនគិតលេខចំនួន ០២ គ្រឿង, ទូរសព្ទដៃ ចំនួន២ គ្រឿង, ប្រាក់រៀល ៧០,៤០០ រៀល, ប្រាក់ ដុល្លារ ២៣ ដុល្លារ និងម៉ូតូ ០១ គ្រឿង ៕

មតិយោបល់