ព័ត៌មានជាតិ

ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកម៉ូតូបញ្ច្រាស់ទិសគ្នា បណ្តាលអោយបុរសម្នាក់ស្លាប់នៅនិងកន្លែងកើតហេតុ នៅស្រុកបសេដ្ឋ

ខេត្តកំពង់ស្ពឺ ៖ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម  ថ្ងៃអង្គារ ៨រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង៧និង០០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបុកម៉ូតូ បញ្រ្ចាសទិសគ្នា នៅចំណុចផ្លូវក្រាលកៅស៊ូ ភូមិក្បៀ ឃុំស្វាយរំពារ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បណ្តាលឲ្យបុរសម្នាក់ស្លាប់នៅនឹងកន្លែងកើតហេតុ។ តាមការបញ្ជាក់ពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុមានរថយន្ត ១គ្រឿង មិនស្គាល់អត្តសញ្ញាណ បើកមកពីទិសខាងលិចឆ្ពោះទៅទិសខាងកើត លុះដល់ចំណុចកើតហេតុបានបុកជាមួយម៉ូតូ ១គ្រឿង ម៉ាកហុងដា C១២៥ សេរីឆ្នាំ២០២២ ពាក់ផ្លាកលេខ កំពង់ស្ពឺ1U-7796 បើកបរដោយឈ្មោះ ជួ ប៊ុនឡេង ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅច្បារអំពៅ រាជធានីភ្នំពេញ ដែលកំពុងបើកមកបញ្រ្ចាសទិសគ្នា បណ្ដាលឲ្យអ្នកបើកបរម៉ូតូស្លាប់ នៅនឹងកន្លែងកើតហេតុ។ ក្រោយកើតហេតុសមត្ថកិច្ចបានធ្វើការវាស់វែងរួច សាកសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។
ចំណែករថយន្តបានបើករត់គេចខ្លួនក្រោយពេលកើតហេតុ សមត្ថកិច្ចកំពុងស្រាវជ្រាវបន្តរ។ ចំពោះវត្ថុតាងម៉ូតូខាងលើផ្នែកជំនាញបានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្វាយរំពារ នៃអធិការដ្ឋាននគរបាលស្រុកបសេដ្ឋដើម្បីចាត់ការតាមនិតីវិធី ។

 

មតិយោបល់