ព័ត៌មានជាតិ

សមត្ថកិច្ចបង្រ្កាបក្រុមម៉ូតូបំពងសម្លេងរំខានដល់ប្រជាពលរដ្ឋបានជាច្រើនគ្រឿង…

ម៉ូតូបំពាក់ស៊ីម៉ាំងបំពងសម្លេងខ្លាំងខុសបច្ចេកទេស បង្កម្លេងរំខាន ចំនួន ១៨គ្រឿង ត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ធ្វើការបង្ក្រាបចាប់ឃាត់ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣

ដោយអនុវត្តតាមបទបញ្ជា និងការណែនាំជាប្រចាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានធ្វើការឃាត់ម៉ូតូបំពងសំឡេងស៊ីម៉ាំងប្រែនបានចំនួន ១៨គ្រឿង នៅក្នុងភូមិសាស្ត្រខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយបានធ្វើ ការណែនាំអប់រំ ធ្វើកិច្ចសន្យា និងផាកពិន័យតាមច្បាប់ ហើយតម្រូវឲ្យម្ចាស់ម៉ូតូយករបស់ដើម មកប្តូរនៅមុខសមត្ថកិច្ច ទើបប្រគល់ម៉ូតូឲ្យវិញ៕

មតិយោបល់