ព័ត៌មានជាតិ

ស្ត្រី១នាក់ស្លាប់ពេលបញ្ជូនទៅដល់មណ្ឌលសុខភាព ក្រោយជួបគ្រោះថ្នាក់ចរាចរចណ៍

ពោធិ៍សាត់៖ យោងតាផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម ស្ត្រីរងគ្រោះ០១នាក់ ជួបគ្រោះថ្នាក់ចរាចរណ៍ ជិះជាប់ហ្គែរ ជ្រុលទៅបុកដើមត្នោត រងរបួសធ្ងន់ធ្ងរ ត្រូវសមត្ថកិច្ចខិតខំជួយសង្គ្រោះ តែជាអកុសល រូបគាត់បានស្លាប់បាត់បង់ជីវិត ពេលបញ្ជូនទៅដល់មណ្ឌលសុខភាព ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅលើផ្លូវក្រាលកៅស៊ូមួយខ្សែ ត្រង់ចំណុចម្តុំផ្លូវកោងស្ថិតក្នុងភូមិក្រញាំ ឃុំផ្ទះរុង ស្រុកតាលោសែនជ័យខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង ១៦ និង ៤៥នាទីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣

ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេស្ត្រី០១នាក់ ជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេរីឆ្នាំ២០១៥ ពាក់ស្លាកលេខ ពោធិ៍សាត់ 1F-2018 ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង មកដល់ចំណុចកើតហេតុ ក៏ស្រាប់តែម៉ូតូជាប់ហ្គែរជ្រុលទៅបុកនឹងដើមត្នោតដែលនៅជាប់នឹងផ្លូវ បណ្តាលឲ្យខូចខាតម៉ូតូ ហើយស្ត្រីអ្នកបើកបរម៉ូតូរងរបួសធ្ងន់ធ្ងរ

លោកវរសេនីយ៍ឯក អ៊ុល ហៃ អធិការ នៃអធិការដ្ឋាននគរបាលស្រុកតាលោសែនជ័យ បានបញ្ជាក់ឲ្យដឹងថា ក្រោយសមត្ថកិច្ចទទួលបានរាយការណ៍របស់ប្រជាពលរដ្ឋ អំពីហេតុការណ៍ខាងលើ កម្លាំងជំនាញអធិការដ្ឋាន បានចុះដល់ទីតាំងកើតហេតុ និងបានបញ្ជូនជនរងគ្រោះទៅសង្គ្រោះនៅមណ្ឌលសុខភាព តែដោយស្ថានភាពធ្ងន់ធ្ងរ ជនរងគ្រោះបានស្លាប់បាត់បង់ជីវិត ពេលបញ្ជូនទៅដល់មណ្ឌលសុខភាពតាសាស់ លោកអធិការបន្តថាជនរងគ្រោះមានឈ្មោះ អែម សុខា ភេទស្រី អាយុ ៥៣ឆ្នាំ មុខរបរកសិកររស់នៅភូមិក្រញាំ ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ បច្ចុប្បន្នសពនិងវត្ថុតាងសមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារ

ពោធិ៍សាត់៖ ស្ត្រីរងគ្រោះ០១នាក់ ជួបគ្រោះថ្នាក់ចរាចរណ៍ ជិះជាប់ហ្គែរ ជ្រុលទៅបុកដើមត្នោត រងរបួសធ្ងន់ធ្ងរ ត្រូវសមត្ថកិច្ចខិតខំជួយសង្គ្រោះ តែជាអកុសល រូបគាត់បានស្លាប់បាត់បង់ជីវិត ពេលបញ្ជូនទៅដល់មណ្ឌលសុខភាព ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅលើផ្លូវក្រាលកៅស៊ូមួយខ្សែ ត្រង់ចំណុចម្តុំផ្លូវកោងស្ថិតក្នុងភូមិក្រញាំ ឃុំផ្ទះរុង ស្រុកតាលោសែនជ័យខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង ១៦ និង ៤៥នាទីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣

មតិយោបល់