បាត់ដំបង:ត្រូវនឹងថ្ងៃទី ២៧ ខែមីនាឆ្នាំ២០២៣វេលាម៉ោង០៩និង០០នាទីនៅចំណុចផ្សាថ្មគោលស្ថិតក្នុងភូមិកសិកម្ម ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង មានករណីបន្លំលួចប្រាក់នៅក្នុងហោប៉ៅ មួយករណី ដែលករណីនេះបង្កដោយជនសង័្សយម្នាក់បានធ្វេីសកម្មភាពលូកហោប៉ៅលួចយកប្រាក់ពីជនរងគ្រោះឈ្មោះ ហាប់ រំដួល ភេទស្រី អាយុ៣៩ឆ្នាំ រស់នៅភូមិតាសី ឃុំតាម៉ឺន ស្រុកថ្មគោលខេត្តបាត់ដំបង ប៉ុន្តែពេលកំពុងធ្វេីសកម្មភាពនេះ ត្រូវម្ចាស់ដឹងទាន់ជនសង័្សយបានទម្លាក់ប្រាក់ចោលនៅទីនោះ និងត្រូវបានប្រជាពលរដ្ឋនិងសមត្ថកិច្ចនៅទីនោះឃាត់ខ្លួនរួចនាំមកកាន់អធិការដ្ឋាននរបាលស្រុកថ្មគោលធ្វេីការសាកសួរដែលជនសង័្សយឈ្មោះសុខ ចិន្តា ភេទស្រី អាយុ៤០ឆ្នាំ រស់នៅភូមិកណ្ដឹង ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ ។
– ទឹកប្រាក់ដែលជនសង្ស័យលូកយកបានរួចទម្លាក់ចោលមានចំនួន២៥០.០០០(ម្ភៃប្រាំម៉ឺន)រៀល។
អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានរៀបចំសំណុំរឿងបញ្ជូនជនសង័្សយខាងលេីមកផែនជំនាញអនុវត្តបន្តតាមច្បាប់ រីឯប្រាក់ជាភស្តុតាងបានប្រគល់ជូនជនរងគ្រោះវិញ៕
មតិយោបល់