ព័ត៌មានជាតិ

រថយន្ត LEXUS RX450h បើកបុករបាំងពុះចែកទ្រូងផ្លូវ ស្ពានព្រះមុន្នីវង់ បណ្ដាលឲ្យរងការខូចខាត

ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង ២និង៤៣នាទីរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតលើស្ពានព្រះមុន្នីវង់ (ស្ពានអាកាសក្បាលថ្នល់) ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយដោយរថយន្ត LEXUS RX450h ពាក់ផ្លាកលេខ ភ្នំពេញ 2X-5955 បើកបុករបាំងពុះចែកទ្រូងផ្លូវបាក់អស់មួយផ្ទាំង បណ្ដាលឲ្យរថយន្តបែកកង់ ។

សូមបញ្ជាក់៖ ករណីនេះមិនបណ្ដាលឲ្យមានមនុស្សរងរបួសទេ ហើយក្រោយពីកើតហេតុ សមត្ថកិច្ចចុះដល់ទីតាំង ធ្វើការស្ទូចរថយន្តទៅរក្សាទុក នៅស្នងការដ្ឋាននគរបាលចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់៕

មតិយោបល់