ព័ត៌មានជាតិ

ករណីម៉ូតូនិងរថយន្តបណ្តាលអោយស្លាប់១នាក់រងរបួសធ្ងន់១នាក់ នៅក្រុងតាខ្មៅ…

Sopheak Post News Media, [3/31/2023 1:03 PM]
កណ្តាល:ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក
កើតហេតុនៅថ្ងៃពុធ ៨ កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនិងថ្ងៃទី ២៩ ខែ មីនា ឆ្នាំ២០២៣ វេលាម៉ោង ២០ និង ២០ នាទី ត្រង់ចំណុចផ្លូវលេខ ២០៦ កែង ផ្លូវលេខ ១០៦ ស្ថិតនៅភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។

ករណី ម៉ូតូ និង រថយន្ត បណ្ដាលឲ្យស្លាប់ចំនួន ០១ នាក់ប្រុស និង របួសធ្ងន់ចំនួន ០១ នាក់ប្រុស។

សភាពនៃរឿងហេតុ៖
-មុនពេលកើតហេតុមានម៉ូតូមួយគ្រឿងម៉ាក HONDA SCOOPY ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ1AZ-1070 (មិនពាក់មួកសុវត្ថិភាព និង មានកញ្ចក់មើលក្រោយ) អ្នកបើកម៉ូតូឈ្មោះខៃ សុត ភេទប្រុស អាយុ ២៧ឆ្នាំ (ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ) និងអ្នករួមដំណើរពីក្រោយចំនួន ០១នាក់ ឈ្មោះ ឈិន សំភាស់ ភេទប្រុស អាយុ ២៣ឆ្នាំ (រងរបួសធ្ងន់ត្រូវបានរថយន្តសង្រ្គោះដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យជ័យជម្នះ) អ្នកទាំងពីរមានទីលំនៅភូមិកោះក្របី១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ម៉ូតូបើកបរឆ្លងផ្លូវមានទិសដៅពី កើត ទៅ លិច ពេលបើកបរមកដល់ចំណុចកើតហេតុខាងលើ ក៏បានបុកជាមួយរថយន្តមួយគ្រឿងម៉ាក LEXUS RX 400h ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ2AF-1169 អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ រថយន្តបើកបរមានទិសដៅពី ត្បូង ទៅ ជើង ។

ចំពោះមធ្យោបាយដែលពាក់ព័ន្ធត្រូវបានយកមក រក្សាទុកបណ្តោះអាសន្ននៅអធិកាដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមនីតិវិធី។

មូលហេតុករណីខាងលើ៖ បណ្ដាលមកពី
-អ្នកបើកបរម៉ូតូ បើកបរឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន ។

មតិយោបល់